ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រុញឲ្យរៀបចំការ ប្រឡងប្រណាំង ទូរទស្សន៍ជើងឯក ផ្សព្វផ្សាយពី ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

73

ភ្នំពេញ៖អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)ឯកឧត្តមបណ្ឌិតថោង ខុនបានជំរុញឲ្យ
មានការរៀបចំចលនាប្រឡងប្រណាំង «ទូរទស្សន៍ជើងឯក ឬ TV Champions» ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែផុសផុល និងខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ការរៀបចំឲ្យមានការប្រឡងប្រណាំងនេះ ទូរទស្សន៍ វិទ្យុ ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលអាចផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានល្អជាងគេ មានពេលវេលា និងមានការចាប់អារម្មណ៍ច្រើនជាងគេ នឹងទទួលបានការលើកទឹកចិត្តពីគណៈកម្មាធិការជាតិCAMSOCហើយអាចទទួលបាននូវសំបុត្រ ដើម្បីចូលទស្សនាពិធីបើក-បិទ និងការប្រកួតកីឡាមួយចំនួនទៀតផង។

ឯកឧត្តមបន្ដថាបន្ដថា«យើងមានទូរទស្សន៍ច្រើនមានវិទ្យុច្រើនមានអ្នកខ្លះក៏គាត់ធ្វើ
បានល្អ អ្នកខ្លះក៏ធ្វើបានតិច អ្នកខ្លះក៏មិនទាន់បានធ្វើ។ ហេតុនេះចលនាប្រឡងប្រណាំង គឺជាការជំរុញមួយធ្វើយ៉ាងម៉េចឲ្យមានប្រសិនបើទាំងអស់គ្នាចូលរួមក្នុងចលនាប្រឡងប្រ
ណាំងខ្ញុំគិតថាគ្រប់បណ្ដាព័ត៌មានទាំងអស់នឹងមានការផ្សព្វផ្សាយកាន់តែខ្លាំងហើយធ្វើការឲ្យមានការផ្សព្វផ្សាយ និងការអប់រំផ្សេងៗ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
មានប្រជាពលរដ្ឋគាត់ស្ដាប់វិទ្យុច្រើនតែវិទ្យុខ្លះអត់បាននិយាយពីស៊ីហ្គេម។ទូរទស្សន៍
ក៏មានច្រើន តែទូរទស្សន៍ខ្លះ អត់បាននិយាយពីរឿងស៊ីហ្គេមដែរ។ អ៊ីចឹង ចាប់ពីពេលនេះតទៅ ពិសេសចាប់ពីនៅសល់ ៣០០ថ្ងៃតទៅ (ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២) ទាំងអស់គ្នា ត្រូវតែនិយាយ ហើយមានកម្មវិធីមួយ ឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣ តិចច្រើនក៏ដោយ ត្រូវតែមាន។ ក្នុងហ្នឹង អ្នកណាដែលខិតខំ ចូលរួមសកម្ម ហើយមានសមិទ្ធផលច្រើន មានស្នាដៃច្រើននឹងទទួលបានរង្វាន់ពិសេសពីCAMSOCតាមរយៈការវាយតម្លៃរបស់គណៈ
កម្មការផ្សព្វផ្សាយ និងព័ត៌មាន» ។

ឯកឧត្តមក៏បានជំរុញឲ្យផ្សារភ្ជាប់ជាមួយគោលការណ៍សំខាន់ៗរបស់ CAMSOC និងយុទ្ធនាការអប់រំសង្គម ដូចជាជំរុញ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»និងកាត់បន្ថយគ្រឿងញៀនជាដើមក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព ឬ Sports Live in Peace»៕

អត្ថបទដែលជាប់ទាក់ទង