លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ពលរដ្ឋ ខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោត ជូនគណបក្សប្រជាជន រហូតទទួល បានជ័យជម្នះ
ស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះបានរៀបចំឡើងនៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះលោកស្រី កិត្តិសង្គហបណ្ឌិតម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្ត ក្រុង ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាននៃខេត្តស្វាយរៀង ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ដោយបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។
លោកស្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នា២០២២ កន្លងទៅនេះ។
លោកស្រី ក៏បាន ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងក្រុមការងារចុះជួយក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបំពេញការងារដោយឆន្ទៈមុះមុត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់គណបក្ស រហូតនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។
លោកស្រី បានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដល់គណបក្សទូទាំងខេត្ត ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខឱ្យកាន់តែទទួលជោគជ័យបន្ថែមទៀត ។
លោកស្រី កិត្តិសង្គបណ្ឌិត បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិទី៥ នេះ គឺជាសក្ខីភាពដែលបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយការជឿទុកចិត្ត គោរព ស្រឡាញ់ និងផ្ញើរជោគវាសនារបស់ខ្លួនលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សាសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត។
លោកស្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះក្នុងការការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នា២០២២ កន្លងទៅនេះ ។
លោកស្រី បានបានគូសបញ្ជាក់ថា «ទន្ទឹមនឹងជ័យជំនះនេះ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងបន្ថែមទៀតទ្វេរដង និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ស្រុក ក្រុង របស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈ ការប្រព្រឹត្តនូវធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងគ្រប់បញ្ហានៃការលំបាកជូនប្រជាពលរដ្ឋ ការផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបញ្ចៀស ឱ្យបាននូវការថ្នាំងថ្នាក់របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋានរបស់យើង។
សូមបញ្ជាក់ថា៖ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នេះ ខេត្តស្វាយរៀងទទួលបាន៖
* ប្រជាជនមានឈ្មោះក្នុងបញ្ជី សរុប ៣៩១.៦២២នាក់ បានមកបោះឆ្នោត សរុប ៖ ៣៣៤.៣៧៧នាក់ ស្មើនឹង ៨៥.៣៨%
* សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបាន ២៤៥.១៦៤សម្លេង ទទួលបានអាសនៈ ៤១៨អាសនៈ ស្មើនឹង ៨០.៦៩%
* បានទទួលជាំមេឃុំ ចៅសង្កាត់ ៨០ឃុំ សង្កាត់ ទូទាំងខេត្ត ។ បានទទួលជាជំទប់ទី ១ ចៅសង្កាត់រងទី ១ ទាំង ៨០ឃុំ សង្កាត់ ។ *បានទទួលជាជំទប់ទី២ ចៅសង្កាត់រងទី ២ ចំនួន ១៤ ឃុំ សង្កាត់ ។ *ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ចំនួន១៤ ឃុំ/សង្កាត់ រួមមាន ៖ ឃុំបន្ទាយក្រាំង ឃុំព្រះពន្លាឃុំព្រៃធំ ឃុំរាជមន្ទីរ ឃុំសំយ៉ោង ឃុំថ្មី ស្រុកកំពង់រោទិ៍ ឃុំសង្កែ ស្រុករំដួល ឃុំអំពិល និងឃុំត្រស់ស្រុករមាសហែក ឃុំព្រៃតាអី ស្រុកស្វាយ ទាប សង្កាត់ស្វាយតឿ សង្កាត់ព្រៃឆ្លាក់ សង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង៕ . សំរិត