ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករងាក មកដាំដាំណាំការកាវច្រើន ព្រោះតម្រូវការទីផ្សារក្នុងស្រុកខ្ពស់

188

ភ្នំពេញ៖ កាកាវជាដំណាំថ្មីសម្រាប់កម្ពុជា តែបច្ចុប្បន្ន គេសង្កេតឃើញថា ប្រជាកសិករចាប់ផ្ដើម ពេញនិយមលើការដាំដុះដំណាំមួយនេះ ស្ទើរតែគ្រប់បណ្ដាខេត្តទៅហើយ ព្រោះតែជា ដំណាំ ដែលមានតម្រូវការទីផ្សារខ្ពស់។ កាកាវ មានអត្ថប្រយោជន៍យ៉ាងច្រើន ដូច្នេះហើយ ទើប ធ្វើឱ្យមានតម្រូវការទីផ្សារខ្ពស់ ពិសេសនៅទីផ្សារតំបន់អឺរ៉ុបតែម្ដង។ ជាមួយគ្នានេះ បើយើង ក្រឡេកមើល នៅក្រុង សៀមរាបវិញ ប្រជាពលរដ្ឋដែលបានដាំដំណាំកាកាវ ជាលក្ខណៈ គ្រួសារ បានចាប់ផ្តើមប្រមូលផល ជាបណ្តើរៗហើយ។

លោក ផន ពត ជាប្រជាពលរដ្ឋ នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្ត សៀមរាប ដែលបាន ដាំកាកាវជាលក្ខណៈគ្រួសារ ចំនួន២០០ដើម អស់រយៈពីរឆ្នាំមកហើយ។ ឥឡូវនេះដំណាំការកាវរបស់លោក បានចាប់ផ្តើមផ្តល់ផលហើយ ដោយក្នុង១សប្តាហ៍ លោក អាចប្រមូលផ្លែកាកាវបានពី ២០ ទៅ៣០គីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ១គីឡូក្រាម ១ ២០០ រៀល។ លោកបន្តថា ការដាំដំណាំនេះ សម្រាប់លោកគឺជា ការដំបូងដែលបាន ទៅ ទិញកូនកាកាវពីក្រុមហ៊ុនហ្វេមីលីកាកាវ ហើយការដំាំដំបូងគឺមានលំបាកបន្តិច ដោយមិន ចេះ ពីបច្ចេក ទេសក្នុងការដាំនោះ។ លោកបានឱ្យដឹងថា “ដំណាំប្រភេទនេះ ព្រោះជាដំណាំ ថ្មីសម្រាប់ នៅកម្ពុជាយើង ប៉ុន្តែដោយសារខាងក្រុមហ៊ុនគេបញ្ជូនអ្នកជំនាញមកជួយផ្តល់ បច្ចេក ទេសខ្ញុំក៏បានសិក្សា ឈ្វេងយល់ពីបច្ចេកទេសក្នុងការថែទាំ ឥឡូវឃើញថា សម្រាប់ លោកការដាំដំណាំកាកាវនេះមានកាភាព ងាយស្រួល ហើយមានផលរហូត”។
លោក ពេជ្រ សុភី ជាអ្នកដាំដំណាំកាកាវដែរ នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានឱ្យដឹងដែរថា សម្រាប់ដំណាំកាកាវចំនួន២៥០ដើម របស់ លោកក៏ចាប់ផ្តើមផ្តល់ផលជា បណ្តើរហើយដែរ ដោយលោកគិតថា ការដាំកាកាវនេះ ងាយ ស្រួលជាងដំណាំផ្សេងៗដែលលោកធ្លាប់ បានដាំកន្លងមក ព្រោះនៅពេលវាគ្រប់អាយុ វាអាច ផ្តល់ផលរហូតគ្រប់រដូវកាល។ លោកចង់ឱ្យប្រជាពលរដ្ឋ ដែលមានដីទំនេរ ឬធ្លាប់ដាំដំ ណាំ ពីមុន តែមិនបានផលអាចប្តូរមកដាំកាកាវនេះម្តងព្រោះ អាចធ្វើឱ្យបងប្អូន ទទួល បានផល ល្អជាងការគិតរបស់យើងទៅទៀត។
លោកស្រី ស៊ុ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា(Family Cocoa) បានគូសបញ្ជាក់ថា ដើម្បីរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព របស់ប្រជាកសិកតាមរយៈវិស័យកសិកម្ម ក្រុមហ៊ុនហ្វេមីលីកាកាវ បានលក់ដើមកូនកាកាវ ទៅឱ្យកសិកក្នុងតម្លៃ ១២ ០០០ រៀល ក្នុងមួយដើម ដោយ ឱ្យប្រជាកសិករបង់មុន៧០ភាគរយ នៅ៣០ភាគរយទៀតនឹងត្រូវបង់នៅពេលប្រមូលផលបាន។ លោកស្រី បានបន្តថា ចំពោះ កសិករដែលបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងការដាំដំណាំកាកាវនេះ នៅពេលកាកាវ របស់ ពួកគាត់ទទួលបានផល ខាងក្រុមហ៊ុននឹងទទួលទិញទាំងអស់។ កាលពីថ្មីៗនេះក្រុមហ៊ុន ហ្វេមីលី កាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជា បានចុះហត្ថលេខាលើអនុ ស្ស រណ:នៃការយោគ យល់គ្នាជាមួយ ក្រុមហ៊ុន COCOA Network Co., Ltd. (K.U.N) នៃ ប្រទេស ថៃ ដោយគ្រោងនឹងសាងសង់ រោងចក្រកែច្នៃគ្រាប់កាកាវមួយកន្លែង លើផ្ទៃដីទំហំ ប្រមាណជា ៥ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីធ្វើការកែច្នៃគ្រាប់កាកាវ ដែលប្រមូល ទិញ បានពីប្រជាកសិករ នៅទូទាំងប្រទេសកម្ពុជា។
លោកស្រីបានបន្ដទៀតថា ការប្រមូលទិញនេះ គឺសំដៅធានាបាននូវទីផ្សារកែច្នៃ និង តម្លៃសមស្រប ដើម្បីឱ្យ បងប្អូនប្រជាកសិករ ដែលកំពុង ដាំ និងបន្តដាំដើមកាកាវ មានភាព រឹងមាំ និងមានទំនុកចិត្តទៅលើទីផ្សារ ក្នុងការបង្កើនការ ដាំដុះកាកាវ បង្កើនលទ្ធភាពដល់ ពួក គាត់មានចំណូលបន្ថែម និងបង្កើនសេដ្ឋកិច្ចគ្រួសារ កាត់ បន្ថយចំណាកស្រុកជាដើម។
សូមបញ្ចាក់ថា ដំណាំកាកាវ ក្នុងអាយុពី១ឆ្នាំកន្លះ ទៅ២ឆ្នាំដំបូងអាចផ្តល់ផលតិចតួច នៅឆ្នាំបន្ទាប់ កាកាវនឹង ផ្តល់ផលទ្វេដង ហើយក្នុង១ឆ្នាំកសិករអាចប្រមូលផលពី២ទៅ៤ដង ដោយសារតែធម្មជាតិដំណាំកាកាវផ្តល់ ផលផ្លែផ្កាពុំមានរដូវកាល គឺផ្លែផ្កាវិលជុំក្នុង១ឆ្នាំៗ មាន ន័យថា ប្រមូលផលរួច វានឹងចេញផ្កា និងផ្លែបន្តទៀត។ នៅក្នុងឆ្នាំទី៣ កាកាវមួយដើម ផ្តល់ ផលពី៥០ទៅ៦០ គីឡូក្រាម ឆ្នាំបន្ទាប់ទៀត ពី៧០ ទៅ១០០គីឡូក្រាម និងគ្រប់អាយុ ពេញវ័យ ៥ឆ្នាំឡើងទៅ កាកាវ១ដើម អាចនឹងផ្តល់ផលពី ១០០ ទៅ ១៥០គីឡូក្រាម។ ចំពោះ ដំណាំ ការកាវនេះមានអាយុកាលរហូតទៅ៦០ឆ្នាំ។ សម្រាប់ផ្លែកាកាវទុំស្រស់គេយកគ្រាប់ របស់វាទៅសម្ងួត ឱ្យក្រៀម រួចចម្រាញ់ជាម្សៅ និងប្រេង ដើម្បីកែច្នៃជាផលិតផលសម្រេចជាអាហារ ភេសជ្ជៈ គ្រឿងស្រវឹង គ្រឿងសម្អាង ថ្នាំពេទ្យ ចំណីសត្វ ជី និងជីវ-ឧស្ម័ន សរុបមានជាង ២ ០០០មុខ ដើម្បីបម្រើតម្រូវការរបស់ មនុស្ស លើពិភពលោក៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង