ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ស្លាកលេខរថយន្ត)

43

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអធិការដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(ស្លាកលេខរថយន្ត) នៅចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០១នឹង៣០នាទីយប់។

ជនសង្ស័យឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបន្តនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង