ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនរូប ចាប់ផ្តើមចាកចេញ ពីកម្ពុជាជាបណ្តើរ ដើម្បីទៅធ្វើធម្មយាត្រាហាជ្ជី នៅអារ៉ាប៊ីសាអូឌីត

43

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនរូប បានប្រមូលផ្តុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមហោះចេញពីកម្ពុជា ទៅធ្វើធម្មយាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។

សម្រាប់ឆ្នាំនេះ អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាត ឱ្យជនមូស្លីមមួយលាននាក់ប៉ុណ្ណោះ មកពីក្នុងនិងក្រៅប្រទេសចូលរួមក្នុងធម្មយាត្រាហាជ្ជី ខណៈដែលមុនជំងឺឆ្លងកូវីដ១៩ មានរហូតដល់ទៅ ២.៥លាននាក់។

ហាជ្ជី គឺជាសសរស្តម្ភមួយក្នុងចំណោម សសរស្តម្ភទាំងប្រាំនៃសាសនាឥស្លាម ហើយវាត្រូវតែអនុវត្តដោយអ្នកកាន់សាសនាឥស្លាមទាំងអស់យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ ប្រសិនបើមានលទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង