ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំលម្អិតត្រៀមចូលរួម ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមទី១១ នៅឥណ្ឌូនេស៊ី

79

ភ្នំពេញ៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាធ្វើការប្រជុំលម្អិតដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូនេស៊ីក៏ដូចជាការត្រៀមខ្លួនទទួលយកទង់សហព័ន្ធកីឡាជនពិការអាស៊ានមកកម្ពុជារៀបចំខ្លួនធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ការប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានវត្តមានឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គ
លេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម យីវាសនាបានរៀបរាប់ថាកិច្ចប្រជុំពិសេសនេះផ្តោតលើកត្តាសំខាន់ៗជាច្រើន រួមមាន ការត្រៀមខ្លួនរបស់ប្រតិភូកម្ពុជា ក្នុងចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី។ការត្រៀមរបស់ប្រតិភូកម្ពុជាទៅសិក្សាស្វែងយល់និងដកស្រង់បទពិសោធន៍ពីការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមនិងការត្រៀមពិធីទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ាន។

អ្វីដែលបានលើកយកមកពិភាក្សាគ្នា មិនមែនត្រឹមតែថ្ងៃនេះទេ បានធ្វើ២ឆ្នាំហើយ យើងបានបញ្ជ្រៀបចូលជាច្រើនអំពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម។យើងមានបទពិសោធន៍តាំងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១ រហូតដល់អវត្តមានអាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅហ្វីលីពីន ដោយសារវិបត្តិកូវីដ-១៩។
វៀតណាម ធ្វើស៊ីហ្គេមឆ្នាំ២០២២នេះ ក៏អត់បានធ្វើដែរ ដោយសារកូវីដ ប៉ុន្តែឥណ្ឌូនេស៊ីលោកប្រធានាធិបតីមានទឹកចិត្តរីករាយគិតឃើញថានេះជាលក្ខខណ្ឌសិទ្ធិ
មនុស្ស។

ម្យ៉ាងទៀតអ្នកបច្ចេកទេសរបស់យើងផ្នែកប៉ារ៉ាឡាំពិកអត្តពលិកប៉ារ៉ាឡាំពិករបស់
យើងមិនទាន់បានប្រកួតហើយវាចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ហេតុនេះវាសំខាន់ណាស់ដែលយើងត្រូវចេញទៅដកស្រង់បទពិសោធន៍ដើម្បីយកមកពង្រីកវិសាលភាពរបស់យើង។ដោយ ធ្វើយ៉ាងណា ឲ្យការរៀបចំរបស់យើង នៅឆ្នាំ២០២៣ បានជោគជ័យ។

សំខាន់ទៀតនោះយើងទៅមើលថាតើបដិសណ្ឋារកិច្ចរបស់គេយ៉ាងដូចម្តេចការរៀបចំបច្ចេកទេសរបស់គេដូចម្តេច។
អង្គប្រជុំទាំងមូលសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិ
ប៉ារ៉ាឡាំពិកកម្ពុជាដែលបានចាត់តាំងឲ្យឯកឧត្តមហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជន
កម្ពុជា និងជាប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដឹកនាំប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១នៅឥណ្ឌូនេស៊ី។

ប្រតិភូកម្ពុជាសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅឥណ្ឌូនេស៊ីមាន៣កម្រិតគឺ ប្រតិភូដឹកនាំដោយរាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ហើយប្រតិភូ CAMSOC និងប្រតិភូកីឡាដែលចាប់ផ្តើមពីនាយបេសកកម្ម អត្តពលិក គ្រូបង្វឹក និងអ្នកបច្ចេកទេស។
ប្រតិភូCAMSOCដែលជាប្រតិភូបច្ចេកទេសដើម្បីដឹកនាំរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាបានជោគជ័យ គឺចាំបាច់ប្រតិភូដែលមានសមាជិកប្រមាណ៧០នាក់ មកពីគណកម្មការទាំង១៤ ទៅឥណ្ឌូនេស៊ី ដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍។
កត្តាពិសេសមួយទៀតនោះអង្គប្រជុំបានពិភាក្សាលម្អិតពីការរៀបចំទទួលទង់អាស៊ានប៉ារ៉ាហ្គេមដើម្បីយកទង់មករៀបចំការប្រកួតនៅកម្ពុជាជាផ្លូវការនិងឯកភាពទៅតាមលិខិត
ដែលបានដាក់ស្នើសុំជាគោលការណ៍របស់សម្តេចតេជោដែលមានជម្រើសច្រើនសម្រាប់ទុក
ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីផ្តល់យោបល់និងមតិឲ្យសមស្របឲ្យសមតាមមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី២៨ខែមិថុនាម្សិលម៉ិញនេះប្រតិភូមានទាំងឯកឧត្តមផងនឹងធ្វើដំណើរទៅឥណ្ឌូនេស៊ីដើម្បីចូលរួមសិក្ខាសាលានាយបេសកកម្មនិងចុះឈ្មោះជាបឋម។កម្ពុជានឹងធ្វើការចុឈ្មោះ ដើម្បីឲ្យប្រតិភូបានទៅឥណ្ឌូនេស៊ី គឺទី១ប្រកបដោយសុវត្ថិភាព ទី២គឺការបង់ថ្លៃទិដ្ឋាការ ដោយស្នើសុំម្ចាស់ផ្ទះឲ្យមានការបន្ធូរបន្ថយពីព្រោះប្រតិភូកម្ពុជាប្រហែលជាច្រើនជាងប្រទេសប្រតិភូប្រទេសដទៃ ស្របពេលកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការដឹកជញ្ជូនប្រតិភូដែរដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើរទៅ
ឥណ្ឌូនេស៊ីស្រួលដូចស៊ីហ្គេម នៅវៀតណាម។

អង្គប្រជុំបានពិភាក្សាលម្អិតនៅពេលទង់សហព័ន្ធកីឡាជនពិការអាស៊ានមកដល់កម្ពុជា តើត្រូវមានពិធីដង្ហែក្បួនបែបណាដើម្បីលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា។ពីព្រោះបន្ទាប់ពីទទួលទង់ឆ្នាំ២០២៣ត្រូវរង់ចាំ២២ឆ្នាំទៀតអ៊ីចឹងហើយបានជានេះជាមោទនភាពរបស់ប្រជា
ជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង