ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោជល់និង World Fight បង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ជើងឯកពិភពលោក

188

ភ្នំពេញ៖កំពូលព្រឹត្តិការណ៍ប្រដាល់“សង្វៀនគុនខ្មែរជើងឯកពិភពលោកដែលកើតឡើងដោយការសហការគ្នារវាងភេសជ្ជៈគោជល់និងWorldFightត្រូវបានប្រកាសជាផ្លូវការហើយនៅថ្ងៃ៣០មិថុនា២០២២ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនិងគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES ២០២៣ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព” ។

ក្នុងឳកាសប្រកាសបើកសង្វៀនខាងលើនេះ មានការចូលរួមពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES ២០២៣ និងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងលោក មាន សំអុលនាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ ។

លោក មាន សំអុល បានឲ្យដឹងថា គោជល់ រីករាយក្រៃលែង បានក្លាយជាផ្នែកមួយនៃកំពូលព្រឹត្តិការណ៍ប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោក នេះ។ យើងយល់ឃើញថាគោជល់និងWorld Fightមានទិសដៅស្របគ្នាពោលគឺចង់ផ្សព្វផ្សាយគុន
ខ្មែរ និងលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឲ្យត្រៀមខ្លួនបានល្អសម្រាប់ព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ ខាងមុខនេះ។ ហើយកាន់តែកក្រើកទៀតនោះគឺ ក្នុងព្រឹត្តិការណ៍លើកទី១ នឹងមានការប្រកួត Super Fight ដ៏ពិសេសរវាងកំពូលកីឡាករថៃ ប៊ួខាវ ទល់នឹង វ៉ារ៉ាត ជាកីឡាករជើងខ្លាំងមកពីប្រទេសបេឡារុសរួមជាមួយគូពិសេសៗ ជាច្រើនទៀតរវាងកំពូលកីឡាករគុនខ្មែរកម្ពុជា ដែលទើបឈ្នះមេដាយពីព្រឹត្តិការណ៍SEA GAMESជាមួយនឹងកីឡាករជើងខ្លាំងអន្តរជាតិ។

លោកឧត្តមសេនីយ៍ឯកតែមម៉ឺនបានមានប្រសាសន៍ថាយុទ្ធនាការប្រដាល់កំពូលព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោកក្នុងគោលបំណងពង្រីកសក្តានុពលនិងធនធានគុនខ្មែរព្រមទាំងស្វែងរកជើងខ្លាំងសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរព្រមទំាងផ្សព្វផ្សាយគុនខ្មែរក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ។
យើងរីករាយក្នុងការចូលរួមចំណែកផ្សព្វផ្សាយគុនខ្មែរទូទាំងនិងពិភពលោកមូលឲ្យគេបានដឹងពីវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ថា វិស័យកីឡាត្រូវការវិស័យឯកជនគាំទ្រ ព្រោះវិស័យកីឡាគឺជាសកម្មភាពសង្គម មិនមែនធ្វើឡើងដើម្បីប្រយោជន៍មនុស្សម្នាក់គឺធ្វើដើម្បីប្រយោជន៍រួមសម្រាប់កីឡាករកីឡាការិនីអ្វីដែលជាការចូលរួមវិស័យឯកជនជាគន្លឹះសម្ព័ន្ធមិត្តថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី។
សកម្មភាពមួយនេះ ជាការបើកទំព័រដ៏សំខាន់មួយបង្ហាញ និងផ្ញើសារវិស័យឯកជនធំ សូមចូលរួមគាំទ្រដំណើរឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង