ប្រជុំក្រុមប្រឹក្សាខណ្ឌចំការមនព្រឹកនេះ ប្រកាសប្រគល់ភារកិច្ចជូនលោកឯក សុភិន ជាប្រធានការិយាល័យផែនការ និងហរិញ្ញវត្ថុខណ្ឌនិ ងប្រកាសទទួលស្គាល់លោកស្រីឆេង សុគន្ធាជាសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន
ភ្នំពេញ៖នៅសាលាខណ្ឌចំការមនកាលពីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២នេះក្រុមប្រឹក្សាខណ្ឌចំការមន នៃរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌចំការមននាថ្ងៃនេះដោយមានការចូលរួមពីសំណាក់លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោកថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ .ការិយាល័យ ចំណុះ ជំនាញរដ្ឋបាលខណ្ឌ.មន្រ្តីជាច្រើនរូបទៀតចូលរួមស្ដាប់និងទទួលផែនការផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌថ្ងៃនេះដោយមានរបៀបវារៈដូចខាងក្រោម៖
ទី១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
ទី២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២លើក របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តទី៣ (ឆ្នាំទី៤ ២០២២-២០២៣)។
ទី៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារប្រចាំឆមាសទី២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
ទី៤.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន។
ទី៥.បញ្ហាផ្សេងៗហើយក្នុងនោះដោយប្រកាសទទួលស្គាល់លោកស្រី ឆេង សុគន្ធា ជាសមាជិកក្រុមប្រឹក្សាខណ្ឌចំការមន ជំនួសលោក ឈា សុង សមាជិកក្រុមប្រឹក្សាខណ្ឌ ដែលបានទទួលមរណៈភាព។
និងប្រកាសប្រគល់ភារកិច្ច ជូនលោក ឯក សុភិន ជាប្រធានការិយាល័យផែនការ និងហរិញ្ញវត្ថុ នៃរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ៕