ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងឯកឧត្តម សន សុផល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

244

 

ភ្នំពេញ៖ឯកឧត្តម សន សុផល ត្រូវបានប្រកាសតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅទីស្តីការក្រសួងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

គួរបញ្ជាក់ថា៖ថ្មីៗនេះឯកឧត្តម សន សុផល ត្រូវបានព្រះមហាក្សត្រ ត្រាសបង្គាប់តែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
គួររំលឹកដែរថាកន្លងមកឯកឧត្តម សន សុផលធ្លាប់ធ្វើជាប្រធានមន្ទីសង្គមកិច្ចអតីតយុទ្ធជននិងយវនិត្តិសម្បទារាជធានីភ្នំពេញ។

នាថ្ងៃដដែលនោះឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន
អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុក្រឹត្យស្តីពីការបង្កើតមូនិធិជាតិជំនួយសង្គម និងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។

ក្នុងឱកាសនោះដែរឯកឧត្តម សន សុផល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមវង្ង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលបានផ្តល់សេចក្តីទុកចិត្ត និងប្រគល់ភារកិច្ចដល់ខ្ញុំបាទជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងក៏សូមអរគុណសហការីទាំងអស់ដែលបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ខ្ញុំនាថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង