ប្រជាកសិករខេត្ដកំពង់ស្ពឺ ការងារបង្កបង្កើនផល រដូវវស្សាឆ្នាំនេះ មានការយឺតយ៉ាវបន្ដិច
ភ្នំពេញ៖ ការងារបង្កបង្កើនផលស្រូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងខេត្ដកំពង់ស្ពឺ ទើបសម្រេច បានប្រមាណ៥៥ ភាគរយប៉ុណ្ណោះ នៃផែនការ ដែលបាន គ្រោងទុក ។
លោកប្រធានមន្ទីកសិកម្ម ខេត្ដកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី៣០មិថុនា ២០២២នេះថា៖ ភាពយឺតយ៉ាវនៃការសាបព្រោះដក់ស្ទូង ជាងរាល់ឆ្នាំ ដោយសារភ្លៀងធ្លាក់ខ្លាំងនាដើមរដូវ ធ្វើឱ្យកសិករពិបាកសាបព្រោះឱ្យទាន់ផែនការរបស់ខ្លួន។
លោក លឹម សាន្ដ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា៖ បងប្អូនប្រជាកសិករនៅក្នុងខេត្តទាំងមូល កំពុងមមាញឹក ក្នុងការងារបង្ក បង្កើនផលស្រូវរដូវវស្សារបស់ខ្លួន ដែលរហូតមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ៥៥ភាគរយហើយ។
លោកបន្តទៀតថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ គឺមានភាពយឺតយ៉ាវជាងរាល់ឆ្នាំ ដោយសាររដូវវស្សាឆ្នាំ២០២២ នេះ មាន ភ្លៀងធ្លាក់ខ្លាំងនាដើមដៃ ធ្វើឱ្យកសិករមិនអាចចាប់ផ្តើមការងារសាប ព្រោះបាន ដោយសារមានទឹកក្នុងស្រែច្រើនពេក និងកន្លែងខ្លះ អត់មាន
ពួកគាត់ត្រូវរង់ចាំរហូតដល់ ទឹកស្រកទៅវិញ ទើបអាចចាប់ផ្តើមការ ងារបាន ដូច្នេះតាមការសន្និដ្ឋានប្រហែលអំឡុងពាក់កណ្តាលខែសីហា ខាងមុខ ទើបអាចបញ្ចប់ការបង្កបង្កើនផលនេះ។
បង្កបង្កើនផលគាត់កំពុងចាប់ផ្តើម សស្រាក់សស្រាំហើយ ឥឡូវនេះមកដល់ថ្ងៃនេះបាន ប្រមាណ៥៥ ភាគរយប៉ណ្ណោះ ការបង្កបង្កើនផលរដូវវស្សា ពីមុនភ្លៀងធ្លាក់ខ្លាំងពេក អ៊ីចឹងទៅប្រជាពលរដ្ឋគាត់ពិបាកនិងភ្ជួរ និងព្រោះ ពីឆ្នាំកន្លងទៅមកដល់ពេលនេះ ជិត៩០ភាគរយហើយ ប៉ុន្តែឥឡូវភ្លៀងធ្លាក់ពីដើមដៃខ្លាំងពេកគាត់ចូលទៅភ្ជួរអត់កើត ហើយសាបព្រោះក៏ពិបាកទៀត លិចទឹកអត់កើត អ៊ីចឹងគាត់រង់ចាំទាល់តែស្ងួតទឹក វាយឺតពេលបន្តិច អាចក្នុងចន្លោះពាក់កណ្តាលខែសីហាបានអស់ ព្រោះកន្លែងខ្លះទឹកនៅជ្រៅនៅឡើយ ដូចម្តុំច្បារមន ទឹកនៅ២ទៅ៣តឹកគាត់ធ្វើអត់ទាន់កើត ស្ថានភាពឆ្នាំនេះអត់គាត់ធ្វើក្រោយ គាត់ធ្វើតែពូជមិនប្រកាន់រដូវ អ៊ីចឹងដែលធន់គឺមានតែអា៥១ អា៥៤ ហ្នឹងឯង គាត់ធ្វើអាហ្នឹងច្រើន ណាមួយវាមានភាពងាយស្រួលជាងស្រូវធ្ងន់ ដោយស្រូវធ្ងន់មានរយៈពេលវែងជាង។
សូមបញ្ជាក់ថា៖ យោងតាមរបាយ ការណ៍ពីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបង្ហាញថា ការងារ បង្កបង្កើនផលដំណាំ ស្រូវរដូវវស្សា២០២២ សម្រេចបានការភ្ជួររាស់ដីធ្វើបានសរុបចំនួន១០៣ ១៣៥ហិកតា ក្នុងនោះដោយគ្រឿងយន្ត១០៣ ១៣៥ ហិកតា។ សំណាបធ្វើបាន១១០ហិកតា។ អនុវត្តបានសរុបចំនួន ៨៥ ៦២៥ហិកតា ស្មើនឹង ៤៥,៧៦% នៃផែនការ១៨៩ ៧៣០ហិកតា រួមមាន៖ ព្រោះស្រូវស្រាលដើមរដូវបាន១៨ ៤៤០ហិកតានិងស្ទួង ២០ ហិកតា ព្រោះស្រូវកណ្តាលបាន៤៥ ១៩០ហិកតានិងស្ទួង៣០ហិកតា ព្រោះ ស្រូវធ្ងន់បាន១៨ ០២៥ហិកតា និងសន្ទួង ១៦០ហិកតា ដាំស្រូវចំការបាន១ ៣៩៥ហិកតា និងស្រូវឡើងទឹកបាន២ ៣៦៥ហិកតា៕. សំរិត