ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះអង្គុយកម្ពុជា នឹងឈ្នះមេដាយម្ដងទៀត នៅងាស៊ានប៉ារ៉ាហ្គេមលើកទី១១

84

ភ្នំពេញ៖ សមាជិកនៃក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា កីឡាករ ម៉ន យ៉ារ៉ាញ់ បានបង្ហាញនូវជំនឿចិត្តថានឹងឈ្នះមេដាយម្ដងទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី១១ នាទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី។

និយាយដូច្នេះ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិបាល់ទះអង្គុយកម្ពុជា ទទួលបានមេដាយប្រាក់ ហើយ ម៉ន យ៉ារ៉ាញ់ ក៏ជាកោសិកា មួយនៃក្រុមនេះដែរ។
គេបាននិយាយពីការត្រៀមខ្លួនថាការត្រៀមខ្លួនរបស់ក្រុមទាំងមូលគឺត្រូវថែរក្សាសុខភាពកុំឲ្យមានជំងឺឆ្លង និងជាពិសេសកុំឲ្យមានបញ្ហាឈឺសាច់ដុំ ឈឺសន្លាក់ ពេលហ្វឹកហាត់។ ហេតុនេះក្រុមទាំងមូល ហាត់អត់សូវសម្រុកខ្លាំងនោះទេ។

គឺហាត់ពង្រឹងបច្ចេកទេស ប៉ុន្តែអត់ខ្លាំងពេកទេដោយយើងបន្ធូរខ្លះ។ការហ្វឹកហាត់ប្រចាំថ្ងៃគឺហ្វឹកហាត់រក្សាបច្ចេកទេសឲ្យលេងត្រូវចង្វាក់គ្នា ហើយយើងក៏ព្យាយាមមើលដៃគូរបស់យើងដែរ ថាដៃគូយើងជាអ្នកណា ហើយគេខ្លាំងអី គេខ្សោយអីសិក្សាពីគេ។
ក្រុមទាំងមូលបាននឹងកំពុងធ្វើការហ្វឹកហាត់បិទខ្ទប់ហើយរបបអាហារក៏ជារឿងចាំបាច់នៅក្នុងអំឡុងពេលនេះផងដែរ ជាមួយនឹងការទទួលទានអាហារមានសារជាតិចិញ្ចឹមច្រើន រួមទាំងការរក្សាកម្លាំងការរក្សាសុខភាពនិងជាពិសេសជៀសវាងការប្រើប្រាស់សារធាតុហាមឃាត់។

សម្រាប់ក្ដីសង្ឃឹមរបស់ក្រុមកីឡាបាល់ទះជនពិការកម្ពុជានៅក្នុងអាស៊ានប៉ារ៉ាហ្គេម
លើកនេះគឺមានសង្ឃឹមច្រើនសង្ឃឹមថានឹងបានមេដាយព្រោះពីមុនកម្ពុចាធ្លាប់ទទួលបានមេដាយម្ដង ហេតុនេះកម្ពុចាមានជំនឿជាក់លើខ្លួនឯងច្រើន។ ហើយសម្រាប់ដៃគូប្រកួត គឺយើងធ្លាប់ប្រកួតជាមួយគ្នាច្រើនដងហើយ អ៊ីចឹងយើងអាចស្គាល់ពីគាត់ច្បាស់។

ប្រទេសដែលខ្ញុំថាពិបាកប្រកួតប្រជែងមាន ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ព្រោះដូចជាថៃ មានកីឡាករថ្មីៗច្រើន ហើយការហ្វឹកហាត់របស់គេល្អជាងយើង ហើយធនធានកីឡាករគេ គឺគេដើរមុនយើង។ ចំណែកមីយ៉ាន់ម៉ា គេជាម្ចាស់មេដាយមាស កាលពីអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី ហើយមួយទៀតឥណ្ឌូនេស៊ី ព្រោះអីយើងអត់ដែលឃើញគេប្រកួត និងលេងជាមួយគេ និងអត់ដឹងសមត្ថភាព បច្ចេកទេសគេបែបម៉េច៕

អត្ថបទដែលជាប់ទាក់ទង