ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត Alphard បើកគេចរថយន្តមួយគ្រឿងទៀត រួចអ្នកបើកបរជាន់ហ្រ្វាំង ក្រឡាប់ផ្ងាជើង លើផ្លូវល្បឿនលឿន

66

 

កំពង់ស្ពឺ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៤៥ នាទី កំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ( រាជធានីភ្នំពេញ _ ព្រះសីហនុ ) មានរថយន្ត១គ្រឿង ម៉ាក អាល់ហ្វាត ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង អ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់។

អ្នករួមដំណើរ ០៤នាក់ រួមមាន ៖ -ទី១ ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ) -ទី២ ឈ្មោះ អ៊ី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ) -ទី៣ ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ) – ទី៤ ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)។

តាមការឲ្យដឹងពីជំនាញចរាចរណ៍ស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ពៅ នឿន អធិការនគរបាលស្រុកភ្នំស្រួច បានថ្លែងថា រថយន្ដ បើកបរពីទិសខាងកើតទៅ ទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបើកបរជាន់ហ្រ្វាំង ក្នុងពេលរថយន្ដកំពុងស្ថិតក្នុងល្បឿនលឿន បណ្ដាលឱ្យក្រឡាប់ជាច្រើនជុំ គ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ ៤នាក់ និងខូចខាតរថយន្ដទាំងស្រុង។

សមត្ថកិច្ចនគរបាល បានជួយសង្គ្រោះ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រថយន្តបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕

អត្ថបទដែលជាប់ទាក់ទង