ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ឋរក្សាទុកថ្នាំញៀន

45

 

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ឋរក្សាទុកថ្នាំញៀន ត្រង់ចំណុចក្រុមទី១៤ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់នេះ មាន ៖
១-ឈ្មោះ នាង ម៉េងលាង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅផ្ទះភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរជាងដែក( រក្សាទុក ) ។

២-ឈ្មោះឌឿ ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះ ភូមិព្រែកប្រសប់ ឃុំព្រែកប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
៣-ឈ្មោះចាន់ ធាវ៉ាន់ ភេទប្រុសអាយុ២០ឆាំ្នជនជាតិខែ្មរមានទីលំនៅ ផ្ទះភូមិកោះដាច់ សងា្កត់កោះដាច់ ខណ្ឧជ្រោយចងា្វរ មុខរបរមិនពិតប្រាកដ (មានសាធាតុញៀន) ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសំភារៈ រួមមាន ៖ ក្រាមសថា្លចំនួន០១កញ្ចប់ថង់តូច, ទូរសព្ទ័ ០១គ្រឿងម៉ាកOPPO និងម៉ូតូ០១គ្រឿងម៉ាកហុងដាវីននរ័ ពណ៍ខ្មៅ សា្លកលេខភំ្នពេញ1JJ4830 ។

បច្ចុប្បន្ន ជនសង្ស័យបាននិងឃុំនៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង