ផឹកប៉ះចំស្រាកាច ភាគីម្ខាងដេកពេទ្យ ភាគីម្ខាងទៀត ដេកគុក នេះហើយឥទ្ធិពលស្រាថ្នាំ
កណ្ដាល៖ក្រុមសមត្ថកិច្ចកៀនស្វាយបានរាយការណ៍មកនៅព្រឹកថ្ងៃទី០៣ខែកក្ដដានេះថា ករណីហឹង្សារដោយចេតនាដែលកើតហេតុ:ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០នាទីនៅចំណុចកើតហេតុៈភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះទៀង លីន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានចំនួន ០២នាក់:
ទី១/ឈ្មោះ ជិន លាភ ភេទ ប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និងទី
២/ឈ្មោះ ជិន សំអាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់។អ្នកទាំងពីរមានទីកន្លែងកំណើតភូមិសុភី ឃុំរតន: ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។បច្ចុប្បន្នៈស្នាក់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
វត្ថុចាប់ចាប់យកមាន៖១/ក្បាលប៊ូមទឹកដែកចំនួន០១។ ២/កាំបិតផ្គាកដងដែក ផ្លែដែកចំនួន០១មានប្រវែង៦២Cmផ្លែប្រវែង៣២Cm ដងប្រវែង៣០Cm ទទឺងផ្លែទំហំ៥Cm។
សមត្ថកិច្ចបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងដូចខាងលើមុនពេលកើតហេតុ ជនសង្ស័យទាំងពីនាក់បងប្អូនបង្កើតបានអង្គុយផឹកស្រាថ្នាំចំនួន០២លីត្រនៅក្នុងរោងចិញ្ចឹមត្រីជាមួយឈ្មោះ ជិន អុីត ភេទ ប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខ្មែ មានទីលំនៅ ភូមិសុភី២ ឃុំរតនះ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង (ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យទាំងពី)។
ឈ្មោះ ប៉ុល វិច្ឆិកាភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មរបំបែក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មុខរបរ កម្មករសំណង់ នឹងឈ្មោះ ចេក ភេទប្រុស មកស្នាក់នៅកន្លែងធ្វើការងារជាមួយគ្នាពេលជនសង្ស័អង្គុយផឹកស្រាថ្នាំអស់ប្រហែល០១លីត្រស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅមិនចាំស៊េរី មិនចាំស្លាកលេខ មកដល់កន្លែងដែលជនសង្ស័យកំពុងតែផឹក ឃើញដូច្នេះជនសង្ស័យឈ្មោះជិន សំអាងភេទ ប្រុស បានហៅអោយជនរងគ្រោះអោយចូលផឹកស្រាថ្នាំជាមួយខ្លួន ហើយជនរងគ្រោះក៏បានចូលអង្គុយផឹកស្រាថ្នាំជាមួយគ្នា ទាំងអស់ដែលមានឈ្មោះដូចខាងលើ រហូតផឹកអស់ស្រាថ្នាំក៏កើតជាទំនាស់ពាក្យសម្តីគ្នា ទៅវិញទៅមកជាមួយឈ្មោះ ជិន អុិត ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនស្ស័យទាំងពីរនាក់ខាងលើ ឃើញដូច្នេះជនសង្ស័យទាំងពីនាក់(ត្រូវជាកូន)ក៏បានឈ្លោះប្រកែកគ្នាទៅវិញ ទៅមក ភ្លាមនោះជនរងគ្រោះខឹងក៏ស្ទុះដើរចូលទៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនជិតនោះហើយបានទាញយកកាំបិតផ្គាក់ផ្លែដែក ដងដែក បំរ៉ុងកាប់ទៅលើជនសង្ស័យទាំងពីរនាក់តែមិនទាន់បានកាប់ផងស្រាប់តែជនសង្ស័យទាំងពីរនាក់បងប្អូនមកចាប់គ្រៀកជាប់ហើយជនសង្ស័យឈ្មោះជិន លាភ ភេទប្រុសបានយកក្បាលទុយោបូបទឹក(ដែក) មកវ៉ៃ ទៅលើក្បាលជនរងគ្រោះ ចំនួនពីរក្បាលទុយោដែកបណ្តាលអោយបែកក្បាល ហូរឈាមរងរបួសធ្ងន់ បន្ទាប់មកត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ និងបញ្ជូនជនរងគ្រោះទៅព្យាលបាលនៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយដេរចំនួន៣៧ថ្នេរ។
រួចក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ក្រោយពីទទួលបាន ពាក្យបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍កំពង់ស្វាយ សហការជាមួយ កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំងពីរបងប្អូនមកសួរនាំនៅប៉ុស្តិ៍កំពង់ស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្សូ័យទាំងពីរនាក់ បងប្អូនបានឆ្លើយសារភាពថាៈ ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា ដោយចដតនាលើជនរងគ្រោះពិតប្រាកដមែន។
ក្រោយពីសួរនាំរួចជនសង្ស័យ រួមទាំងវត្ថុតាងបញ្ចូន មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕