ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតករភាពយន្តឯកសារជនជាតិអូស្ត្រាលី ត្រូវលើកលែង​ទោស

90


ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសផលិតករភាពយន្តឯកសារ ជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារ៦ឆ្នាំ។
លោក James Staniforth Ricketson អាយុ ៦៨​ឆ្នាំ ដែល​ជាប់ចោទ​ពីបទ​ចារកម្ម ត្រូវបាន​សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រមុខ​រដ្ឋ​ស្តីទី​ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​លើកលែង​ទោស នៅ​ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ​២០១៨។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ លោក​ ជែមស៍ រីកឃីតសុន (James​ Ricketson​) ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៦ឆ្នាំ។​

ការផ្តន្ទាទោសនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ដែលប្រព្រឹត្តទៅអស់យៈពេល៧ថ្ងៃ​។ លោក ជែមស៍ រីកឃីតសុន ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​នៅសួនច្បារក្បែរព្រះបរមរាជវាំង ជិតផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០១៧​ ភ្លាមៗ​បន្ទាប់​ពីលោក​បានបង្ហោះ​ ឧបករណ៍​ថតរូប​ឬវីដេអូ​(ដ្រូន ) ពីលើ​អាកាសដោយថតយកព្រឹត្តិការណ៍ដង្ហែរក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់ របស់​​គណបក្ស​សង្គ្រោះជាតិ នាពេលនោះ។

លោក​ ជែមស៍ រីកឃីតសុន ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រងចាំ​សវនាការ​ អស់រយៈពេល​ជាង១៤​ខែ​កន្លងមកហើយ​ នៅពន្ធនាគារ​ព្រៃស ដោយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ ប្រមូលផ្ដុំ​ព័ត៌មាន​ ជាអាទិ៍​ ដែលអាច​ធ្វើឱ្យ​អន្តរាយ​ដល់​​ការការ​ពារជាតិ តាមមាត្រា ​៤៤៦​ និងមាត្រា ​៤៣៩​ នៃក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

អត្ថបទដែលជាប់ទាក់ទង