ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងពង្រីកផ្លូវ ដែលមានទទឹងទំហំ ៣០ម៉ែត្រ បណ្តោយ ប្រវែងប្រហែល ៤០០ម៉ែត្រ ចាប់ពីមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់សំរោងក្រោម រហូតដល់ មហាវិថីឈ្នះឈ្នះ

70

 

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌពោធ៏សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ ស្ថិតនៅភូមិសំរោង និងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថាៈ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងពង្រីកផ្លូវ ដែលមានទទឹងទំហំ ៣០ម៉ែត្រ បណ្តោយ ប្រវែងប្រហែល ៤០០ម៉ែត្រ ចាប់ពីមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់សំរោងក្រោម រហូតដល់ មហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិសំរោង និងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ដើម្បីជៀសវាងការកកស្ទះ ចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ដូច្នេះ ស្នើ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមសហការរុះរើផលប៉ះពាល់ចេញពីទីតាំង ពង្រីកផ្លូវខាងលើ ឱ្យអស់ក្នុងរយៈពេល០៧ថ្ងៃដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹង នេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តការងាររុះរើនេះ ជាបន្ទុករបស់ ម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណ៏មានការរារាំង នឹងកសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ការតាមនីតិវិធី។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ លោក/លោកស្រី បងប្អូនប្រជាពលរដ្ឋ និង អាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះជាពុំខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង