ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះលើសង្វៀនគុនខ្មែរ ជើងឯកពិភពលោក

66

 

ភ្នំពេញ៖កំពូលព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក(World Fight)
នាយប់ថ្ងៃ៦ខែកក្កដាឆ្នាំ២០២២អ្នកប្រដាល់គុនខ្មែរកម្ពុជាឈ្នះគូប្រកួតទំាង៣នាក់ដោយពិន្ទុទំាងអស់គ្នាខណៈដែលកំពូលអ្នកប្រដាល់ថៃអ្នកប្រដាល់បួវខាវបានចាមេឃក៏ឈ្នះដោយពិន្ទុដែរនោះធ្វើឲ្យពួកគេទទួលបានមេដាយមាសនៃការប្រកួតនេះ។
ព្រឹត្តិការណ៍នេះបង្កើតឡើងក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡាSEAGAMES២០២៣និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោ
ជល់ក្រោមគោលគំនិត“កីឡារស់ក្នុងសន្តិភាព”ដោយមានការផ្សាយផ្សាយផ្ទាល់ស្ថានីយ៍ទូរ
ទស្សន៍បាយ័ននាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឳកាសប្រកាសជាផ្លូវការខាងលើនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES ២០២៣ និងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំង។
ឯកឧត្តម ថោង ខុន ក៏បានមានប្រសាសន៍ថា វិស័យកីឡាត្រូវការវិស័យឯកជនគាំទ្រ ព្រោះវិស័យកីឡាគឺជាសកម្មភាពសង្គមមិនមែនធ្វើឡើងដើម្បីប្រយោជន៍មនុស្សម្នាក់គឺធ្វើដើម្បីប្រយោជន៍រួមសម្រាប់កីឡាករកីឡាការិនីអ្វីដែលជាការចូលរួមវិស័យឯកជនជាគន្លឹះសម្ព័ន្ធមិត្តថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី។
សកម្មភាពមួយនេះជាការបើកទំព័រដ៏សំខាន់មួយបង្ហាញ និងផ្ញើសារវិស័យឯកជនធំ សូមចូលរួមគាំទ្រដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ។
លោក មាន សំអុល អ្នកតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់បានឲ្យដឹងថា គោជល់ រីករាយក្រៃលែងបានក្លាយជាផ្នែកមួយនៃកំពូលព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក នេះ។ យើងយល់ឃើញថា គោជល់ និង World Fight មានទិសដៅស្របគ្នាពោលគឺចង់ផ្សព្វផ្សាយគុនខ្មែរនិងលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឲ្យត្រៀមខ្លួនបានល្អសម្រាប់ព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ ខាងមុខនេះ។
ក្នុងព្រឹត្តិការណ៍លើកទី១ នឹងមានការប្រកួត Super Fight ដ៏ពិសេសរវាងកំពូលកីឡាករថៃ បួខាវ ទល់នឹង វ៉ារ៉ាត ជាកីឡាករជើងខ្លាំងមកពីប្រទេស បេឡារុសរួមជាមួយគូពិសេសៗជាច្រើនទៀតរវាងកំពូលកីឡាករគុនខ្មែរកម្ពុជាដែលទើបឈ្នះមេដាយពីព្រឹត្តិការណ៍ SEA GAMES ជាមួយនឹងកីឡាករជើងខ្លាំងអន្តរជាតិ។
ឯកឧត្តមតែមម៉ឺនបានមានប្រសាសន៍ថាយុទ្ធនាការប្រដាល់កំពូលព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក ក្នុងគោលបំណងពង្រីកសក្តានុពល និងធនធានគុនខ្មែរ ព្រមទាំងស្វែងរកជើងខ្លាំងសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរព្រមទំាងផ្សព្វផ្សាយគុនខ្មែរក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង