រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចធ្វើការចុះរុះរើសំណង់មួយចំនួនចេញ ពីផ្លូវសាធារណៈ លើផ្លូវលេខ១០០៣ដើម្បីរៀបចំស្ថាបនាផ្លូវបន្ត
ភ្នំពេញ៖នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានអនុវត្តវិធានការរដ្ឋបាលលើទីតាំងមួយកន្លែង ដែលធ្វើសំណង់រំលោភលើផ្លូវសាធារណៈ ស្ថិតនៅលើផ្លូវលេខ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កន្លងមក រដ្ឋបាលខណ្ឌបានធ្វើការណែនាំ និង ហាមឃាត់ជាច្រើនលើកច្រើនសាររួចមក ហើយ នៅថ្ងៃនេះរដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចធ្វើការចុះរុះរើសំណង់នោះចេញពីផ្លូវសាធារណៈ ដើម្បីរៀបចំស្ថាបនាផ្លូវបន្ត ។
សូបញ្ជាក់ថា ផ្លូវខាងលើកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនា រួចរាល់៩០%រួចហើយនៅសល់ តែចាបពីចំណុចដែលរុះរើខាងលើ មួយចំហៀងខាងលិចឆ្ពោះទៅផ្លូវឈ្នះ ឈ្នះ តែប៉ុណ្ណោះ នៅមិនទាន់បានស្ថាបនា ៕