នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នឹងលាលែងពីតំណែងប្រធានគណបក្ស ប៉ុន្តែនឹងបន្តជានាយករដ្ឋមន្រ្តីអង់គ្លេសបណ្តោះអាសន្ន
ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងលាលែងពីតំណែងប្រធានគណបក្ស Conservative បន្ទាប់ពីរូបលោក បានបាត់បង់សំឡេងគាំទ្រពីសំណាក់គណៈរដ្ឋមន្រ្តី, មន្រ្តី និងសមាជិកសភាជាច្រើនរូប ប៉ុន្តែរូបលោកនឹងនៅបន្តកាន់តំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្នសិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។