ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៤៤ក្រុមគ្រួសារ មកពីសង្កាត់ទំនប់ទឹកក្នុងខណ្ឌបឹងកេងកង បានទទួល អំណោយកាកបាទក្រហមកម្ពុជា

157

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៨ខែកក្ដដាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកងនិងចៅសង្កាត់ព្រមទាំងមន្រ្តីសាលាខណ្ឌ សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និង បន្តនាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៤៤គ្រួសារក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ ទាំងអស់ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអានបានមានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ច ទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកអភិបាលខណ្ឌបឹងកេងកងបានអោយដឹងថាចំពោះអំណោយមនុស្សធម៌ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រទាំង៤៤ក្រុមគ្រួសារនាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម. មី១០កញ្ចប់..ទឹកសុីអុីវ២ដប.ជែល១ដប.ស្ករសនិងម៉ាសផងដែរ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងក្នុងន័យគិតគូអំពីសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ទូទៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ និង បងប្អូនអាជីវករនៅតាមបណ្ដាទីផ្សារនានានៅខណ្ឌបឹងកេងកងព្រមទាំង អតិថិជននៃផ្សារនិមួយៗសូមអោយ បងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់ក្រុមគ្រួសារយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង