ខណ្ឌកំបូលប្រជុំផ្ដោតសំខាន់ លើការងារចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព,ការងារចាក់វ៉ាក់ដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
ភ្នំពេញ៖នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។
មន្ត្រីឱ្យដឹងថា៖សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖ លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌលោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងស្មៀនទាំង៧សង្កាត់ តំណាងក្រុមហ៊ុនប្រមូលសំរាម Mizuda។
កិច្ចប្រជុំផ្ដោតសំខាន់រួមមាន៖ ១.ការងារចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព
២.ត្រួតពិនិត្យលទ្ធផលការងារចាក់វ៉ាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
៣.បញ្ហាផ្សេងៗ៕