ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្ដីកង្វល់ គឺការកសាងសមត្ថភា ពកីឡាករ កីឡាការិនី

216

ភ្នំពេញ៖ក្នុងខណៈពេលដែលនៅសល់៣០០ថ្ងៃទៀតព្រឹត្តិការណ៍នឹងមកដល់ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានជម្រាបជូនពីផែនការការងារដែលនឹងត្រូវពន្លឿនបន្ថែមក្នុងរយៈពេលជាង១០ខែចំពោះមុខបន្តទៀតដោយធ្វើយ៉ាងណាឲ្យគ្រប់មុខងារនៃការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍ទាំងអស់ ត្រូវសម្រេចនៅក្នុងឆមាសទី២ នេះ។

ឆ្នាំ២០២២ នេះ គឺហៅថាឆ្នាំ ‘Games Operation Time’ បានន័យថា ជាពេលវេលារៀបចំហ្គេមហើយ ព្រោះមកដល់ឥឡូវ យើងនៅសល់ ១០ខែទៀតទេ ដែលយើងនៅមានពេលសេសសល់ក្នុងការធ្វើនេះ។
ហេតុនេះ មកដល់ពេលនេះ យើងឃើញថាអ្វីដែលជាផែនការ អ្វីដែលជាគម្រោង អ្វីដែលជាយុទ្ធសាស្រ្តនិងនីតិវិធីនិងយន្ដការនៃការធ្វើការងារគឺមានអស់ហើយ។អ្វីដែលនៅ
សល់គឺយើងគ្រាន់តែជម្រុញការអនុវត្តសកម្មភាព ធ្វើការអុនវត្តឲ្យមានភាពជឿនលឿនទៅមុខ ហើយនិងដោះស្រាយបញ្ហាបណ្ដើរៗ។
នាពេលនេះឯកឧត្តមបណ្ឌិតថោងខុនលោកខ្វាយខ្វល់ហើយនិងយកចិត្តទុកដាក់ខ្ពស់ណាស់ហើយលោកមានសុភវិនិច្ឆ័យច្បាស់លាស់ហើយនិងមានការចង្អុលបង្ហាញអំពីបទពិសោធន៍ក្នុងការគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍នេះល្អប្រសើរណាស់។

អ្វីដែលលោកពន្លឿនការដឹកនាំនេះគឺយើងត្រូវធ្វើយ៉ាងណាឲ្យមុខងារខ្លះគឺត្រូវធ្វើប្រតិភូកម្ម បានន័យថា ផ្ទេរមុខងារជំនាញមួយចំនួនទៅឲ្យដៃគូឯកជន ដើម្បីសម្រាលបន្ទុក និងគេធ្វើតាមជំនាញវិជ្ជាជីវៈរបស់គេ ដូចជាពិធីបើក-បិទ ត្រូវមានភាគីជួយជំនួយពីក្រោយ, ការរៀបចំប្រព័ន្ធគ្រប់គ្រងត្រូវមានការគ្រប់គ្រងដោយច្បាស់លាស់។
គ្រប់ការដឹកនាំទាំងអស់ត្រូវគ្រប់គ្រងជាប្រព័ន្ធ(system)គ្រាន់តែការដឹកជញ្ជូនក៏មានប្រ
ព័ន្ធគ្រប់គ្រង។ ចលនាមនុស្សចូលមនុស្សចេញ ផ្នែកណាក៏មានក្នុងប្រព័ន្ធគ្រប់គ្រងទាំងអស់។ ដូច្នេះការដឹកនាំកម្លាំងបញ្ជាប្រតិបត្តិការ ចេញពីប្រព័ន្ធហ្នឹងគេហៅ ‘Game Management System’ គឺការគ្រប់គ្រងដោយបច្ចេកវិទ្យា។

ការគ្រប់គ្រងដោយបច្ចេកវិទ្យានេះធ្វើឲ្យយើងឆាប់ទទួលបានព័ត៌មានដើម្បីគ្រប់គ្រង
មានសុវត្ថិភាពមានប្រសិទ្ធភាពខ្ពស់ហើយធ្វើឲ្យសន្តិសុខសណ្ដាប់ធ្នាប់យកទៅរៀបចំផែនការសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់បានល្អ។
ឯកឧត្តមបានជម្រាបបន្ថែមថាគិតមកទល់ពេលនេះមិនទាន់មានឧបសគ្គដែលរាំងស្ទះដល់ដំណើរនៃការរៀបចំព្រឹត្តិការណ៍នោះទេ។ដូច្នេះអ្វីៗអាចនឹងត្រូវរួចរាល់នៅបំណាច់ឆ្នាំ
២០២២ជាពិសេសការរៀបចំទីលានប្រកួតការតុបតែងកែលម្អនិងការបំពាក់ឧបករណ៍សម្ភារៈកីឡា ដែលត្រូវតាមស្ដង់ដារនៃបច្ចេកទេសកីឡាអន្តរជាតិ។

ពេលនេះកម្ពុជាក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះក៏នឹងមានការចុះវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធទីលានដែលឯកឧត្តម
រំពឹងថានឹងទទួលបានយោបល់ល្អៗពីអ្នកជំនាញរបស់ប្រទេសនីមួយៗផងដែរ។
ឯកឧត្តមបានមានប្រសាសន៍៖ «នៅសប្ដាហ៍ក្រោយ គឺថ្ងៃទី១១, ១២, ១៣ កក្កដានឹងមានក្រុមប្រឹក្សាកីឡាស៊ីហ្គេមនិងក្រុមប្រឹក្សាកីឡាអាស៊ានប៉ារ៉ាហ្គេមគាត់មកធ្វើការវាយតម្លៃទៅលើហេដ្ឋារចនាសម្ព័ន្ធទីលានរបស់យើងទៅលើទិដ្ឋភាពនៃការរៀបចំខ្លួនរបស់យើង។

នៅពេលនោះហើយដែលយើងនឹងទទួលបាននូវដំបូន្មានបន្ថែមទៀតពីក្រុមជំនាញរបស់ប្រទេសនីមួយៗ ដែលមកចូលរួមប្រជុំ និងមកចូលរួមសង្គេតការណ៍ និងវាយតម្លៃ ហើយជម្រុញឲ្យយើងម្ចាស់ផ្ទះរៀបចំឲ្យបានត្រឹមត្រូវទទួលបាននូវស្ដង់ដារមួយដែលអន្តរជាតិគេទទួលបាន។
អ្វីដែលជាកង្វល់ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការកសាងសមត្ថភាពកីឡាករ-កីឡាការិនី ឲ្យដល់ការប្រកួតប្រជែងកម្រិតខ្ពស់ ខណៈនេះ គណៈកម្មាធិការជាតិ CAMSOC និងអគ្គនាយកដ្ឋានកីឡា កំពុងធ្វើការលើផ្នែកបច្ចេកទេស។ ជាក់ស្ដែង នៅខែក្រោយនេះ កីឡាករ-កីឡាការិនី ១៦១នាក់ នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន តាមគម្រោងជំនួយឥតសំណង។ក្រៅពីនេះក៏មានការអញ្ជើញគ្រូបង្វឹកថ្មីៗតាមប្រភេទកីឡាមួយចំនួនមកពីបរទេស និងជាពិសេសការចេញទៅចូលរួមការប្រកួតអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង