ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះគ្រប់បុគ្គលទាំងឡាយណា ដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវាធ្វើបាតុកម្មបិទផ្លូវសាធារណៈ ដោយខុសច្បាប់

161

 

ភ្នំពេញ៖ ក្នុងកិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះគ្រប់បុគ្គលឬនីតិបុគ្គល ទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវឬប្រមូលផ្តុំតវាធ្វើបាតុកម្មបិទផ្លូវសាធារណៈ ដោយខុសច្បាប់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះ ត្រូវទៅបង់ពន្ធជាដាច់ខាតចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ពន្ធត្រូវទៅ បង់បង្គប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ ដោយទុកឱសានវាទរយៈពេល៣ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

រាជរដ្ឋាភិបាលបានសម្រេចមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាត ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២. តទៅ និងបានណែនាំដល់រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និង កងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការចាប់ឃាត់រថយន្តចង្កូតស្តាំដែលនាំចូលមកតាមច្រកព្រំដែននានា និងត្រូវធានាថាមិនឱ្យ មានរថយន្តចង្កូតស្ដាំបន្តនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៀតនោះទេ។ ក្នុងករណ៏បំពាន ត្រូវចាប់រឹបអូសរថយន្ត ដោយមិនអនុញ្ញាតឱ្យបង់ពន្ធឡើយ នឹងត្រូវកម្ទេចចោល ៕

អត្ថបទដែលជាប់ទាក់ទង