CAMSOC កំណត់ឲ្យប្រដាល់សកលរកបានមេដាយមាស យ៉ាងតិចមួយគ្រឿងនាឆ្នាំ២០២៣
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានកំណត់ឲ្យកីឡាប្រដាល់សកលកម្ពុជាត្រូវរកមេដាយមាសឲ្យបានមួយគ្រឿងយ៉ាងតិចនាស៊ីហ្គេមឆ្នាំ
២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកប៊ុយសុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននិយាយថា ក្នុងនាមសហព័ន្ធដែលមានសក្ដានុពលលោកនិងក្រុមងារការទាំងអស់បានកំណត់ថានឹងពុះពារធ្វើយ៉ាងណាឲ្យលើសគោលដៅនេះ។បន្ថែមលើសពីនេះសហព័ន្ធក៏បានដាក់គោលដៅក្នុងនាមសហព័ន្ធដោយធ្វើយ៉ាងណាពុះពារឲ្យបានលើសហ្នឹងដោយអាចយកមេដាយមាសឲ្យបាន២គ្រឿង។
ក្នុងទិសដៅពង្រឹងសមត្ថភាពកីឡាករត្រៀមស៊ីហ្គេមលោកបន្ថែមទៀតថាពាក់ព័ន្ធការប្រកួតក្រៅប្រទេសយើងក៏កំពុងរៀបចំធ្វើយ៉ាងណាស្វែងរកថវិកាឲ្យកីឡាករយើងបានចេញទៅប្រកួតក្រៅប្រទេសឲ្យបានច្រើន។ដោយសារការប្រកួតគឺជាចលករដ៏សំខាន់ឲ្យកីឡាករ
យើងទទួលបានបទពិសោធន៍ និងអាចវាស់ស្ទង់សមត្ថភាពរបស់ពួកគាត់។
សូមបញ្ជាក់ថាថា នាពាក់កណ្ដាលខែកក្កដា នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករចំនួន ៩រូប ទៅហាត់នៅថៃ ចំនួន ២សប្ដាហ៍ ដោយការហ្វឹកហាត់នេះ គឺហាត់ជាមួយកីឡាករជម្រើសជាតិថៃ និងកីឡាករជម្រើសជាតិប្រទេសផ្សេងផងដែរ៕