ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់គ្រប់គ្រងគ្រោះមហន្ដរាយ ជំរុញឲ្យ មន្ត្រីមួលដ្ឋានរៀបចំផែនការឆ្លើយតបគ្រោះមហន្តរាយ ឲ្យឆាប់រហ័ស ដើម្បីជួយសង្គ្រោះទាន់ពេលវេលា និងបោះពុម្ពផ្សព្វផ្សាយជូនពលរដ្ឋ

253

ភ្នំពេញ៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន គណៈកម្មាធិ ការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ. ម) ជំរុញឲ្យ មន្ត្រីពាក់ព័ន្ធ ត្រូវខិតខំរៀបចំផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២២ នៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីបោះពុម្ពផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា ។

ក្នុងកិច្ចប្រជុំប្រកាសអនុក្រឹត្យ ស្ដីពីការតែង តាំងប្រធាននាយកដ្ឋាន ចំនួន២រូប និងប្រកាសសេចក្ដី សម្រេច ស្ដីពីការបែងចែកភារកិច្ចជូនទីប្រឹក្សា គ.ជ.គ.ម និងអគ្គលេខាធិការរង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោក ឡាំ ហេងហួត មានប្រសាសន៍ថា គ.ជ.គ.ម នឹង រៀបចំ វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយលើកទី២៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សង្ឃឹមជឿជាក់ថា ក្រុមការងារទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចការងារដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ពិនិត្យមើលការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន ។

លោកបន្តថា៖ ក្រុមការងារដែលទទួល ខុសត្រូវកែសម្រួល ផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២ រៀបចំការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីបោះពុម្ពផ្សព្វផ្សាយ ឱ្យបាន ទាន់ ពេលវេលា និងដាក់ជូនក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការជាតិ-អន្តរជាតិ នាឱកាស ប្រារព្ធវេទិកាជាតិស្ដីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយខាងមុខនេះ ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជំរុញបន្ថែមទៅមន្ត្រីថ្នាក់ដឹកនាំទាំងអស់ត្រូវរួមគ្នា និងខិតខំប្រឹងប្រែងធ្វើការងារឱ្យបានល្អ ជាពិសេសត្រូវរួមសហការជាមួយកម្មវិធីជាតិរបស់ គ.ជ.គ.ម ដោយសារកម្មវិធីជាតិនេះជារបស់អង្គភាព គ.ជ.គ.ម មិនមែនជា របស់ អង្គការ ណាមួយទេ ហើយគ្រប់គម្រោងទាំងអស់ ដែលមានត្រូវរួម សហការគ្នា ធ្វើជាមួយ នាយកកម្មវិធីជាតិ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង