ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្ដចំនួន៣៩ ស្ថិតក្នុងស្រុកស្ទោងនិងសន្ទុក ខេត្ដកំពង់ធំ បានទទួលទៀនវស្សា និងទេយ្យវត្ថុពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

108

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន រួមជាមួយឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បានមូលមតិគ្នាប្រគេន នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅ ៣៩វត្ត ក្នុងនោះស្រុកស្ទោងចំនួន២៥វត្ត និងខេត្តកំពង់ធំ១៥វត្ត ដែលពិធីត្រូវបានរៀប ចំឡើងនៅ មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារសំពៅត្រៃលោក ត្រៃលក្ខណ៍ ស្ថិតក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិស មហា កុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៣៩វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សា ១គូ ត្រៃយ៍ធំ១ បាត្រ១ ប្រេងម៉ាស៊ូត ៣០លីត្រទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ស្ករស ២៥គីឡូក្រាម ទឹកដោះគោ ១កេស មីម៉ាម៉ា ១កេសធំ ទឹកត្រី ១ឡូ តែស្លឹក ២គីឡូក្រាម អង្ករ ៥០គីឡូក្រាម ត្រីងៀត ៥គីឡូក្រាម និងសាច់ក្រ ២គីឡូក្រាម ផ្លែឈើស្រាស់ ១កន្ត្រក នំABC .១ធុងគ្រា ប់ស្វាយចន្ទី ២គីឡូក្រាម អំបិល ១០គី ឡូក្រាម ម្សៅស៊ុប ៥គីឡូក្រាម កន្ទេលខ្សែ ១ដុំ និងបច្ច័យចូលបុណ្យមួយចំនួន៕
សំរិត

អត្ថបទដែលជាប់ទាក់ទង