សូមពុក ម៉ែបងប្អូន ស្វែងយល់ អំពីអត្ថប្រយោជន៍ នៃផ្លែសំរង
ភ្នំពេញ៖ ផ្លែសំរងសំបូរទៅដោយកាកសរសៃ(FIBER)ដ៏ខ្ពស់ដែលជាហេតុឲ្យមានប្រសិទ្ធភាពក្នុងការ សម្រកទម្ងន់បញ្ចុះខ្លាញ់,ស្ករបានយ៉ាងប្រសើរ ដោយសារសាច់ទន់ដូចចាហួយនៃ ផ្លែសំរង ជួយបឺតសារធាតុខ្លាញ់ពីក្នុងខ្លួនបាន។
– របៀបធ្វើទឹកសំរង៖- យើងយកផ្លែសំរង ៣០គ្រាប់លាងទឹកឲ្យស្អាតរួចដាក់ត្រាំចោលពី៤-៥ម៉ោង -ពេលសំរងរីកបេះយកសាច់ដែលរីកទន់ដូចចាហួយនិងកៀបរើសយកសរសៃរឹងៗចេញឲ្យស្អាតដាក់កន្ត្រងលាងទឹកទាល់ថ្លា ទើបយកសាច់សំរងទៅដាក់ក្នុងឆ្នាំងដាក់ទឹកដាំទាល់តែតែសាច់សំរងឡើងថ្លាដាក់ស្ករចូលតាមចំណូល។
អាចបរិភោគក្តៅៗឬត្រជាក់ដាក់ទឹកកក។+ពេលវេលាញ៉ាំមានប្រសិទ្ធភាពគឺ៖- ម៉ោង៣-៥ព្រឹក(បំប៉នសួត)– ម៉ោង៥-៧ព្រឹក(ជួយពោះវៀនធំឲ្យមានចលនា)-ម៉ោង៩-១១ព្រឹក(បឺតជាតិខ្លាញ់)-ពេលរសៀលឡើងទៅជួយក្រលៀន-មុនចូលដំណេក (ជួយក្នងការបន្ទោរបង់)។+សារៈប្រយោជន៍ផ្សេងៗទៀត៖-ជួយការពារពីជម្ងឺហឺត,បំប៉នសួត-សាច់ទន់រីកពេលត្រូវទឹកនៃផ្លែសំរងផ្តល់ភាពត្រជាក់បំបាត់រលាកភ្នែក,ភ្នែក្រហម(យកសាច់សំរងដាក់ក្នុងស្បៃស្អាតដាក់ស្អំពីលើភ្នែក)-បំបាត់,ពិស,ក្តៅក្អក,ក្អកស្ងួត,រមាស់ក,ឈឺកមិនមានសម្លេង-អ្នកជំងឺ ក្តៅសួត, រលាកពោះវៀនធំ, ទល់លាមក, ឬសដូងបាត, គ្រួសក្នុងតម្រងនោមបំប៉នក្រលៀន៕ . សំរិត