កូនប្រុស សងគុណព្រះរស់ មួយដំបងគល់ឫស្សី ដេរប្រាំមួយថ្នេរ និងបាក់ដៃឆ្វេង
កំពង់ស្ពឺ ៖ កូនប្រុសមាសឪពុក ជិតរដូវបុណ្យភ្ជុំបិណ្ឌ តបស្នងសងគុណព្រះរស់ មួយដំបងគល់ឫស្សី ដេរប្រាំមួយថ្នេរ និងបាក់ដៃឆ្វេង មូលហេតុដោយសារការស្ដីបន្ទោសពី ឪពុកម្ដាយ។
ករណីហឹង្សាកើតឡើងនៅចំណុចភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១.៩.២០១៨ វេលាម៉ោង ០១ និង ៣០នាទី រំលងអធ្រាត្រ ជនរងគ្រោះមានឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ចំណែកជនសង្ស័យមានឈ្មោះមីត ហ្វីលីន ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវជាកូនបង្កើត មុខរបរ មិនពិតប្រាកដ មុនពេលកើតហេតុ ជនសង្ស័យបានមកបង្ករអុកឡុកក្នុងផ្ទះពេលនោះ ឪពុកបានស្ដីបន្ទោសឲ្យ ជនសង្ស័យខឹងខ្លាំង រួចបានយកដំបងឫស្សីដែលសម្រាប់ធ្វើដងកាំបិត មកវាយទៅលើឪពុករបស់ខ្លួនបណ្ដាលឲ្យរងរបួសត្រូវលើផ្នែកចិញ្ចើមខាងឆ្វេងបែកដេរ ចំនួន៦ថ្នេរ និងមួយកន្លែងទៀតវាយ ត្រូវចំកំភួនដៃខាងឆ្វេងបណ្ដាលឲ្យបាក់ដៃ។ តាមរយៈការ ធ្វើតេស្ដទឹកនោមគឺជនសង្ស័យមានសារធាតុញៀន
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច ក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យនិងបានកសាងសំណុំរឿងបញ្ជូនទៅការិ.ជំនាញ ចាត់ការតាមនិតិវិធី៕