ក្រសួងសុខាភិបាលក្រើនរំលឹក ស្តីពីការបង្ការការចម្លងជំងឺអុតស្វា (Monkeypox)
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ចាប់តាំងពីថ្ងៃទី ០១ · ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២. យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (PAHO/WHO) បានបញ្ជាក់ពីករណីអុតស្វាចំនួន ៧.៨៩២ និងស្លាប់ ៣នាក់ ត្រូវបានរាយការណ៍ពី ៦៣ប្រទេស ក្នុងតំបន់ ចំនួន ៥ របស់អង្គការសុខភាពពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អ៊ឺរ៉ុប មេឌីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាង លិច) ក្នុងនោះ ៩៨ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ។ បើតាមការរាយការណ៍បង្ហាញថា មានការរាតត្បាតនៃជំងឺអុតស្ទាបន្តកើតមានជាចម្បងលើបុរសដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើននាពេលថ្មីៗ នេះ។ ខណៈពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាព បឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេង ទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។ ត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ប្រទេសសិង្ហបុរី ក៏បានរក ឃើញករណីជំងឺអុតស្វាសរុប ០៤ករណីដែល ០៣ករណីនាំចូលមកពីបរទេស និង ០១ករណីកើតមានក្នុងប្រទេស
របស់ខ្លួន។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និង ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយ បុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំណុចសំខាន់ៗត្រូវអនុវត្តដូចខាងក្រោមនេះ៖
តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានរោគសញ្ញារួមទាំងទំនាក់ទំនងផ្លូវភេទ សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ដូចជា សម្ភារៈសម្រាប់បរិភោគអាហារ (ចានក្បាន ស្លាបព្រា) ដែលអ្នកជំងឺអុតស្វា បានប្រើប្រាស់ និងឆ្លងតាមរយៈទឹកមាត់អ្នកជំងឺអុតស្វា (អ្នកជំងឺមានដំបៅក្នុងមាត់) អ្នកជំងឺអុតស្វាមានផ្ទៃពោះអាចចម្លងទៅកូនតាមរយៈទងសុក និងឆ្លងពីឪពុកម្ដាយ ដែលមានប្រើទៅកូនកំឡុង ពេល ឬក្រោយសម្រាលកូន តាមរយៈការប៉ះពាល់នឹងស្បែកដែលមានពងបែក។ វីរុសនេះមាននៅលើសត្វពប្រភេទកកេរ ដែលវីរុសនេះមានជាប្រចាំនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល ហើយបច្ចុប្បន្នបាននិងកំពុងឆ្លងរាលដាល ដូចជានៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងកាណាដា៕
