ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកដំណើរការឆ្លងកាត់រថយន្តតូច-ធំ ធ្វើចរាចរណ៍ទៅមកជាធម្មតា ក្រោយទឹកស្រក
ព្រះសីហនុ៖ នៅវេលាម៉ោង២៣:១០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យបើកដំណើរការឆ្លងកាត់រថយន្តតូច-ធំ ធ្វើចរាចរណ៍ទៅមកជាធម្មតា លើកំណាត់ផ្លូវជាតិលេខ៤ ដើម្បីសម្រួលដល់ការធ្វើដំណើរ បងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសការកកស្ទះចរាចរណ៍ ដោយស្ថានភាពកំពស់ទឹកភ្លៀងបានស្រកទៅវិញ នៅចំណុចស្ពានស្ទឹងសំរោង ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ចំពោះមុខ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ដខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុក ចុះជួយសម្រួលចរាចរណ៍ រក្សាសណ្តាប់ធ្នាប់ នៅលើដងផ្លូវសាធារណ:។