ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានប្រតិភូកីឡាហ្វីលីពីន ចាត់ទុកពហុកីឡដ្ឋានជាតិ មរតកតេជោ មានស្ដង់ដារកម្រិតខ្ពស់

124

ភ្នំពេញ៖ប្រធានប្រតិភូកីឡាហ្វីលីពីន លោក Valeriano L.Floro II ដែលមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះពហុកីឡដ្ឋានជាតិមរតកតេជោ និងចាត់ទុកជាប្រភេទកីឡដ្ឋានស្ដង់ដាកម្រិតខ្ពស់។

ក្នុងដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំក្រោយនៅកម្ពុជា លោក Valeriano Floro II បានចាប់អារម្មណ៍ខ្លាំងលើពហុកីឡដ្ឋានជាតិមតរកតេជោ ដែលជាពហុកីឡដ្ឋានថ្មី ដ្បិតលោកធ្លាប់បានធ្វើដំណើរទៅប្រទេសជឿនលឿនជាច្រើនលោកឃើញស្ថិតក្នុងកម្រិតដូចគ្នា។
លោក បាននិយាយ ថា ៖«ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់។ អ្នកអាចធ្វើវាបាន ហើយគ្រប់យ៉ាងមើលទៅវាកម្រិតខ្ពស់។ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំង មានមោទកភាពនិងរីករាយក្នុងការក្លាយទៅជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។អរគុណដែលនាំឲ្យមានពួកយើងចូលរួម»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនិងពិសេសបំផុតនោះគឺកីឡដ្ឋាននេះ(ពហុកីឡដ្ឋាន
ជាតិមតរកតេជោ)។វាដូចជានៅប្រទេសជឿនលឿនដែលគេមានរួចជាស្រេចអ៊ីចឹង។ខ្ញុំនិយាយ
បែបនេះចង់បានន័យថាខ្ញុំបានទៅប្រទេសជឿនលឿនជាច្រើនហើយកីឡដ្ឋាននេះគឺដូចទៅនឹងកីឡដ្ឋានទាំងនោះ ជាមួយនឹងគ្រឿងបរិក្ខាទំនើបៗ៕

អត្ថបទដែលជាប់ទាក់ទង