ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាអូឡាំពិកសឹង្ហបូរី មានជំនឿចិត្តថាកម្ពុជា នឹងបានមេដាយច្រើន ពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

64

ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកសិង្ហបុរីលោកChrisChanបង្ហាញនូវជំនឿចិត្តថាកម្ពុជានឹងទទួលបានមេដាយកាន់តែច្រើននាអំឡុងស៊ីហ្គេមឆ្នាំក្រោយសម្រាប់ការធ្វើម្ចាស់ផ្ទះរបស់កម្ពុជាប្រសិនបើប្រទេសនេះផ្ដោតលើការស្នើសុំជំនួយគ្រូបង្វឹកកម្រិតខ្ពស់មកពីក្រៅប្រទេសឲ្យជួយ។

លោកChrisChanលើកឡើងបែបនេះគឺបន្ទាប់ពីលោកបានមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា នៅកម្ពុជា ព្រមទាំងបានធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់សម្រាប់ប្រកួត។
លោកបានលើកហេតុផលមួយចំនួនដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡាពោរពេញដោយសោភ័ណភាព ទាំងកន្លែងហ្វឹកហាត់ និងកន្លែងប្រកួតជាដើម គឺមានគ្រប់គ្រាន់ និងស្រស់ស្អាតថែមទៀតផង ដែលនេះគឺគ្រាន់តែត្រូវការគ្រូជំនាញមកបង្វឹកកីឡាករ លោកជឿថា នឹងជោគជ័យជាក់ជាមិនខាន។
ក្នុងការស្នើសុំនេះប្រសិនបើមិនមានការជួយពីសហព័ន្ធកីឡាអន្តរជាតិទេលោកគិតដែរថាប្រទេសដែលជាដៃគូក្នុងតំបន់អាស៊ីអាគ្នេយ៍អាចជួយកម្ពុជាបានប្រសិនកម្ពុជាធ្វើការស្នើសុំ។
លោកបន្តថា រាល់ថ្ងៃ ទីលានហ្វឹកហាត់ស្តាតកម្ពុជា គឺមានគ្រប់គ្រាន់ អ៊ីចឹងខ្ញុំគិតថា ពាក់ព័ន្ធរឿងបច្ចេកទេសហើយនិងគ្រូបង្វឹកដែលមានលក្ខណៈស្តង់ដារកម្រិតខ្ពស់ជំនាញ
ច្បាស់លាស់។បើសិនកម្ពុជាមិនមានការជួយពីសហព័ន្ធកីឡាអន្តរជាតិទេប្រទេសដែលជាសមាជិកអាស៊ីអាគ្នេយ៍អាចជួយគ្នាបាន។ប្រសិនបើកម្ពុជាផ្ដោតទៅលើរឿងហ្នឹងនោះកម្ពុជានឹងអាចមានមេដាយកាន់តែច្រើនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។
« ក្នុងការធ្វើដំណើរមកកាន់ប្រទេសដែលគ្រោងធ្វើម្ចាស់ផ្ទះលើកដំបូងអញ្ចឹង ភាគច្រើនខ្ញុំឃើញថា ស្តាតមិនដែលរួចរាល់ទាំងស្រុងទេ ភាគច្រើនទើបតែចាប់ផ្ដើម និងកំពុងធ្វើអ៊ីចឹងទៅ។តែនេះខ្ញុំឃើញថាកម្ពុជាបានរួចរាល់អស់ហើយមានលក្ខណៈស្រស់
ស្អាត និងត្រូវស្តង់ដារទៀត។ ខ្ញុំមានអារម្មណ៍ថា រំភើបហើយខ្ញុំសឹងតែមិនគួរឲ្យជឿថា ប្រទេសកម្ពុជាធ្វើបានល្អយ៉ាងនេះ។ បើនិយាយពីរចនាបថទៀតសោត ថ្វីត្បិតថា ចិនអ្នកធ្វើមែន តែមើលទៅមានលក្ខណៈខ្មែរស្រស់ស្អាតមែនទែន»។
លោកក៏បានលើកទឹកចិត្តឲ្យកម្ពុជារៀបចំការប្រកួតនៅពហុកីឡដ្ឋានមរតកតេជោឲ្យ
បានច្រើន ព្រោះអី ដើម្បីឲ្យកីឡាករមានភាពស៊ាំជាមួយទីកន្លែង និងបរិយាកាសជាដើម៕

អត្ថបទដែលជាប់ទាក់ទង