ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឬសី្សកែវចុះ ត្រួតពិនិត្យសកម្មភាព ស្ដារប្រឡាយបាក់ទូក និងប្រឡាយអូរវែង ដើម្បីសម្រួលដល់ការរំដោះជំនន់ទឹកភ្លៀង

143

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១០និង២០នាទី លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ រួមដំណើរដោយលោកជាមន្ត្រីខណ្ឌ លោកស្រីចៅសង្កាត់ទួលសង្កែទី១ ក្រុមប្រឹក្សាសង្កាត់ មេភូមិ បានចុះត្រួតពិនិត្យសកម្មភាព ក្រុមជំនាញបញ្ជាអេស្កាវ៉ាទ័រ បានស្ដារប្រឡាយបាក់ទូកដែលធ្វើសកម្មភាពដល់ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១។

គួរបញ្ជាក់ដែរថា៖តាមការឱ្យដឹងពីក្រុមជំនាញក្នុងរយៈពេលជាង 2 សប្តាហ៍ លោកឯក ឃុនដឿន អភិបាលខណ្ឌឬសី្សកែវ បានដឹកនាំមន្ត្រី ជំនាញនិងកម្លាំងរដ្ឋបាលសង្កាត់ ចុះពិនិត្យស្ថានភាពប្រឡាយ និងបានធ្វើការស្តាប្រឡាយបាក់ទូក និងប្រឡាយឣូវែង ក្នុងមូលដ្ឋាន សង្កាត់ទួលសង្កែទី១ សង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ ៦ ដើម្បីសម្រួលដល់ការរំដោះជំនន់ទឹកភ្លៀង ដែលតែងលិចលង់ក្នុងរដូវវស្សា ។
ដូច្នេះសូម បង ប្រជាជនចូលរួមថែរក្សាផ្លូវ និង ចំណីប្រឡាយ ងាយស្រួលគ្រឿងចក្រចូលស្ដារ ៕

អត្ថបទដែលជាប់ទាក់ទង