ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក និងក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក នាំយកទៀនព្រះវស្សាប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តនាគវ័ន្ត

37

 

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកស្រីសេង វួចហ៊ុន អនុគណៈកម្មការច្បាប់ខណ្ឌទួលគោក រួមជាមួយ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ជិត-ឆ្ងាយ ចំណុះជើងវត្តនាគវ័ន បានមូលមតិគ្នា នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តនាគវ័ន ខណ្ឌទួលគោក ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃ ក្នុងថ្ងៃនេះ រួមមាន៖ ទៀនធំ ១គូរ ស្លាដក់ ១ អង្គរ ១០០គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ១០កេស ត្រីខកំប៉ុង ១កេសធំ មី ២កេសធំ. បច្ច័យ ៩៧ ម៉ឺនរៀល និងបច្ច័យដុល្លាចំនួន ២០០ ដុល្លា ៕

អត្ថបទដែលជាប់ទាក់ទង