ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមបងប្អូនថែទាំសុខភាព តាមរយៈការ ហូប បង្អែមសណ្តែកខៀវ មានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព

94

 

ភ្នំពេញ៖ សណ្តែកខៀវ គឺជា សណ្តែក ដែលមាន សារធាតុចិញ្ចឹម ច្រើនណាស់ ដូចនេះហើយ វា ជាសណ្តែក ដែល អាចធ្វើឲ្យអ្នកមានសុខភាព ល្អ មិនមាន ជំងឺផ្សេងៗមក បៀតបៀន ឡើយ។ ក្រោយ ពេលដែលអ្នកយល់ ដឹងរួចចូល អ្នក បរិភោគ វាឲ្យបានច្រើន។តើ វាអាច ផ្តល់ អត្ថប្រយោជន៍ អ្វីខ្លះ ដល់ អ្នក? អត្ថប្រយោជន៍មានដូចខាងក្រោម៖
១) វា អាចជួយ បំបាត់ ស្នាម អ៊ុច ខ្មៅ លើ មុខ អ្នក បាន ដោយ គ្រាន់តែ អ្នក ត្រូវតែ បរិភោគ សណ្តែកខៀវ នេះ ឲ្យច្រើន ទៅបាន ហើយ។

២) បើ អ្នក បរិភោគ អាហារ ដែល ធ្វើ ឲ្យ អ្នកពុល អ្នក អាច ដាំ សណ្តែកខៀវ មក ផឹក បាន ដោយ ត្រូវតែ ដាំទឹក វា ឲ្យ ក្រាស់ នោះ វា នឹង អាច បន្សាប ជាតិពុលទាំងនោះបាន។ ៣) បើ អ្នកមើល អ្វី មិន ច្បាស់ អ្នក អាច យក សំបក នៃ សណ្តែកខៀវ ចំនួន១៥ក្រាម មក ដាំទឹក ផឹក បាន នោះ វា នឹងធ្វើ ឲ្យ ភ្នែក អ្នក ភ្លឺ វិញ ហើយ ថែមទាំង អាច មើល វត្ថុផ្សេងៗបាន ច្បាស់ ទៀតផង។ ៤) បើ អ្នកមាន ជំងឺ ឈឺក្បាល អ្នក អាច យក សណ្តែកខៀវ នេះ មក ធ្វើជា ខ្នើយ សម្រាប់ គេង បាន នោះ វា នឹងធ្វើ ឲ្យ អ្នកមាន អារម្មណ៍ ធូរស្រាល ជាមិនខាន ឡើយ។

៥) បើ អ្នកមាន ជំងឺ រាគរូស និង ឈឺពោះ អ្នក អាច យក សណ្តែកខៀវ ដាំ ជាមួយ ម្រេច បាន នោះ វា នឹង ជួយ អ្នក ឲ្យ បាត់ នូវ អាកា រៈ នេះ បាន ហើយ។ ៦) បើ អ្នកវិលមុខ ងងឹតភ្នែកអ្នក អាចដាំសណ្តែកខៀវ មក បរិភោគបាននោះ វា នឹង ជួយ អ្នក ឲ្យមាន អារម្មណ៍ ធូរស្រាល ជាង មុន ជាមិនខានឡើយ។ ៧) បើស្បែកអ្នករមាស់ អ្នកក៏អាចបរិភោគសណ្តែកខៀវដែរ នោះវានឹងអាចជួយអ្នកឲ្យបាត់នូវអាការៈរមាស់នេះបាន។

៨) គ្រប់គ្រងជាតិស្ករក្នុងឈាម៖ ចាប់ផ្តើមបរិភោគសណ្តែកខៀវពេលនេះ ជំងឺទឹកនោម ផ្អែមប្រភេទ១ឬ២ នឹងមិនកើតមានឡើយដោយ សារតែសណ្តែកខៀវជួយគ្រប់គ្រងមិនឲ្យឡើងខ្ពស់ក្នុងឈាម៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង