ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារ មកពីសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បានទទួលអំណោយកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែកក្ដដាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក .លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកងព្រមទាំងចៅសង្កាត់និងសមាជិក .សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងដោយបានចុះសាកសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណ៨០គ្រួសារមកពី៧សង្កាត់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
មានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយកាកបាទក្រហមកម្ពុជានាឱកាសនោះ លោកធឹម សំអាន ប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។
ជាមួយគ្នានេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏សូមអោយបងប្អូននៃក្រុមគ្រួសារនិមួយៗទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់មើលថែទាំពីសុខភាពជាប់ជានិច្ចដោយប្រកាន់ភ្ជាប់នូវអនាម័យពោលគឺរស់នៅស្អាត .ពិសាឬហូបស្អាត ផឹកស្អាត .និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តន៍នូវវិធានការណ៍ការពារខ្លួនជានិច្ច ពោលគឺវិធានការ ការពារគឺ« ៣ការពារ និង ៣ កុំ »
អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង៨០គ្រួសារនៅថ្ងៃនេះដោយក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម .មី១០កញ្ចប់.ទឹកត្រី.ទឹកសុីអុីវ២ដប .ជែល១ដប.និងម៉ាស១ប្រអប់ផងដែរទុកប្រើប្រាស់ការពារជម្ងឺកូវីដ១៩៕