ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរណ៍​​ ក្នុងថ្ងៃ​ទី​២២ ​កញ្ញា មានមនុស្សស្លាប់​៤នាក់​ និងរបួស​១១​នាក់

119

​ភ្នំពេញ​៖​ យោង​តាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​បង្ហាញរបាយការណ៍​ នៃគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ក្នុងនៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​ ឆ្នាំ​២០១៨​ ​កើតឡើង​ចំនួន​ ៧លើក​ (​យប់​២​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ស្រាល ១១នាក់​(​ស្រី​៣​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១៤​នាក់​(​យប់​៤​នាក់​)​ ។​

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត ​យានយន្ត​សរុប​ ១៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៨​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ យានផ្សេងៗ២​គ្រឿង​ ។​ ​របាយការណ៍​ខាងលើ​ ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​៣នាក់​)​ ,​ មិនគោរពសិទ្ធិ៣​លើក(ស្លាប់១នាក់)​,​ បត់​គ្រោះថ្នាក់​ ២​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​ រថយន្ត​តូច​ ៣​លើក​ រថយន្ត​ធំ​ ២លើក​ និងគោយន្ត ១​លើក​ ។​

ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តព្រះសីហនុ ៣លើក ស្លាប់៣នាក់ របួស៦នាក់ និង​ខេត្តសៀមរាប​ ១​លើក​ ស្លាប់​១​នាក់​ ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ រយៈពេល​២២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-២២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៧៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៧៩​នាក់​ របួស​សរុប​ ២៣៣​នាក់​ របួសធ្ងន់​ ១៧៥​នាក់​ របួសស្រាល​ ៥៨នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង