បុរសម្នាក់រត់ចេញពីមន្ទីរកែប្រែគ្រឿងញៀន ត្រូវគេបាញ់សម្លាប់
(ភ្នំពេញ)៖ បុរសម្នាក់ជាជនធ្លាប់ប្រើប្រាស់គ្រឿងញៀន ត្រូវបានគេបាញ់សម្លាប់ នាវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយកើតឡើងត្រង់ចំណុចផ្លូវ២៣៤ ខាងជើងផ្សារនាគមាស ជិតផ្លូវ២៣១ ជនល្មើសបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅកន្លែង រីឯជនល្មើសគេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ ធី ធូរ ជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលសាលាសង្កាត់ចាប់បញ្ចូនទៅមន្ទីរសង្គមកិច្ច កាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ហើយខាងមន្ទីរសង្គមកិច្ចបានរាយការណ៍មកថា ជននេះបានគាស់ខ្នោះដៃហែកដំបូលអគារ និងរត់ចេញពីមន្ទីរកែប្រែ នៅចន្លោះម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា៕