ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានអូឡាំពិកព្រុយណេថា កម្ពុជាត្រៀមខ្លួនបានល្អ

146

 

ភ្នំពេញ៖ លោក Muhd Zamri Dato Hamdaniអនុប្រធានក្រុមប្រឹក្សាអូឡាំពិកជាតិព្រុយណេ បានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជា បានត្រៀមខ្លួនលើសពីការរួចរាល់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

លោកMuhd Zamri Dato Hamdaniបានភ្ញាក់ផ្អើលទៅនឹងការទទួលបដិសណ្ឋារកិច្ចក្នុង
កិច្ចប្រជុំ លើសពីនេះលោកមានទំនុកចិត្តថា កម្ពុជា រួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំក្រោយ ដោយអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធកីឡានានាដែលបម្រើដល់ការប្រកួត។

លោក បាននិយាយថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើល ដែលកម្ពុជា បានទទួលបដិសណ្ឋារកិច្ច ក៏ដូចជារៀបចំកិច្ចប្រជុំដ៏មានអត្ថន័យ។ខ្ញុំដឹងថានេះគឺជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចទីតាំងប្រកួតមួយចំនួន ដែលនឹងប្រើប្រាស់សម្រាប់ការប្រកួតស៊ីហ្គេមខ្ញុំគិតថាកម្ពុជាបានត្រៀមខ្លួនលើសពីការរួចរាល់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ។

ហើយបើក្រឡេកទៅមើលទីតាំងប្រកួត កន្លែងស្នាក់នៅ ខ្ញុំគិតថាអ្នករួចរាល់មែនទែនហើយយើងនឹងគាំទ្រគណៈកម្មការរៀបចំដើម្បីទទួលបានជោគ
ជ័យ ស៊ីហ្គេម នៅឆ្នាំក្រោយ»។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានសម្រេចអនុម័តកីឡាចំនួន ៣៩ប្រភេទបូកនឹងកីឡាសម្ដែង(Demonstration Sport)១ប្រភេទសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍
កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះ លោក Muhd Zamri Dato Hamdaniបានសម្ដែងការកោតសរសើរទៅលើការដាក់បញ្ចូលប្រភេទកីឡា
ច្រើនបែបនេះនិងត្រៀមបញ្ចូនអត្តពលិកមកចូលរួមឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានដ្បិតឆ្នាំកន្លងទៅគណៈកម្មាធិការជាតិអូឡាំពិកព្រុយណេបានបញ្ចូនអត្តពលិកក្នុងចំ
នួនមួយដ៏តិច។

លោកបន្ថែមថាព្រុយណេជាប្រទេសតូចមានប្រជាជនតិចហើយវាជាប្រពៃណីដែលព្រុយណេតែងតែបញ្ចូនអត្តពលិក ចូលរួមប្រកួតជាមួយនឹងចំនួនតិច។ ប៉ុន្តែនៅកម្ពុជា យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបញ្ចូនអត្តពលិកឲ្យបានច្រើនធៀបទៅនឹងស៊ីហ្គេមលើកមុននៅប្រទេសវៀតណាមដូចដែលបានដឹងអំឡុងពេលជំងឺរាតត្បាតវាពិតជាពិបាកក្នុងការហ្វឹកហាត់របស់អត្តពលិក និងការបញ្ចូនអត្តពលិកទៅប្រកួតក្រៅប្រទេស។
លោក Muhd Zamri Dato Hamdaniបន្ដថានៅឆ្នាំក្រោយ ជំងឺរាតត្បាតនឹងបញ្ចប់ ដូច្នេះយើងអាចបញ្ចូនអត្តពលិកច្រើន មកចូលរួមស៊ីហ្គេម នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង