ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីតានិងជីដូនដឹកចៅទៅពេទ្យ ត្រូវរថយន្តបុករួចកិនដាច់ខ្លួន ជាពីរកំណាត់ ស្លាប់ក្នុងថ្លុកឈាម ចៅរងរបួសស្រាល

86

ខេត្តបន្ទាយមានជ័យ៖ ជីតានិងជីដូនដឹកចៅទៅពេទ្យ ត្រូវរថយន្តបុករួចកិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់ក្នុងថ្លុកឈាម ចៅរងរបួសស្រាលក្នុងគ្រោះថ្នាក់​​​ច​រា​​​ច​រណ៍ ​​​​ដ៏​​​រន្ធត់​​​មួយ​​​ដោយសារ ​​​រ​ថយ​ន្ត​​​បុក​​​ពីក្រោយ​​​ពេល​​​កំពុង​​​ជិះ​​​ម៉ូតូ និង​កិន​ពី​លើ​បែក​សាក​សព​ខ្ទេច​ទាំង ២​នាក់ ប៉ុន្តែ​ចៅស្រី​​​អាយុ​​៨​​ខែ ​​​រួច​​​ផុត​​​ជីវិត​​​ នៅ​​​ដេក​​​ឱប​​​សព​​​ជីដូន។

អ្នកភូមិឱ្យដឹងថា៖ ហេតុការណ៍​​​គ្រោះថ្នាក់ចរាចរនេះ ​​​បាន​​​កើតឡើង​​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​ទី​​២៣ ខែ​កញ្ញា ឆ្នាំ​​២០១៨ លើ​​​ដងផ្លូវ​​​ជាតិ​​​លេខ​​258D ស្ថិត​​​ក្នុងភូមិ​​​ស្នួល​​​ទ្រេត ឃុំ​​​អូរ​​​បី​​​ជាន់​​​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ។

អ្នកភូិឱ្យដឹងថា៖ ជន​​​រង​​​គ្រោះ​​​ខាងលើ​​​ឈ្មោះ សៀ​​​ក សេ ជាប្ដីអាយុ​​57​​ឆ្នាំ និង​​​ប្រពន្ធ​​​ឈ្មោះ ចៀប ឡេ​​​ង អាយុ​​65​​ឆ្នាំ ចំណែក​​​ចៅស្រី​​​ដែល​​​រួច​​​ជីវិត​​​ឈ្មោះ ម៉ី​​​លី ឌៀ អាយុ​​8​​ខែ​​​។ ជន​​​រង​​​គ្រោះ​​​ទាំង​​៣​​នាក់​​​រស់នៅ​​​ក្នុងភូមិ​​-​​ឃុំ​​​កើតហេតុ​​​ខាងលើ​​​។បើ​​​តាម​​​អ្នកស្រុក​​​និយាយ​​​ថា មុន​​​ពេល​​​កើតហេតុ​​​ជន​​​រង​​​គ្រោះ​ជា​​​ប្តី ​​​បាន​​​បើក​​​ម៉ូតូ​​​ម៉ាក​​​ហុងដាសេ​​125 ពណ៌​​​ខ្មៅ ស៊េរី​​​ឆ្នាំ​​2003 ពាក់​​​ស្លាក​​​លេខ​​​បន្ទាយ​​​មាន​​​ជ័យ 1H.3170 ដឹក​​​ប្រពន្ធ និង​​​​ចៅ​​​គ្រោង​​​ទៅ​​​រក​​​ទិញ​​​ថ្នាំពេទ្យ ​​​នៅ​​​ផ្សារ​​​អូរ​​​បី​​​ជាន់ ឲ្យ​​​ចៅ​​​លេបតែជា​​​អកុសល ​​​ជិះ​​​ដល់​​​ចំណុច​​​កើតហេតុ ស្រាប់តែ​​​រ​ថយ​ន្ត​​​មួយ​​​គ្រឿង​​​បើក​​​ស្រប​​​ទិស​​​ពី​​​ត្បូង ​​​ទៅ​​​ជើង​​​បុក​​​ពីក្រោយ​​​ពេញ​ទំហឹង បណ្តាល​​​ឲ្យ​​​ជន​​​រង​​​គ្រោះជា​​​តា និង​​​យាយ​​​ស្លាប់​​​នៅ​​​នឹង​​​កន្លែង ដោយ​​​យាយ​​​ដាច់​​​ជា​​២​​កំណាត់​​​។ ​​​

អ្នកស្រុក​​​និយាយថាអ្វីដែលរន្ធត់នោះ ឃើញ​​​ក្មេង​​​ស្រី​​​ជា​​​ចៅ​​​បាន​​​ដេក​​​ឱប​​​លើ​​​ទ្រូង​​​ជីដូន​​​ដែល​​​ស្លាប់ ប៉ុន្តែ​​​សំណាងល្អ ចៅស្រី​​​នោះ​​​មិន​​​បាន​​​រង​​​របួស​ធ្ងន់​​​នោះ​​​ទេ ត្រឹមតែ​​​រង​​​របួស​​​ជើង​​​តិចតួច​​​ប៉ុណ្ណោះ​​​។ក្រោយ​​​កើតហេតុ​​​រ​ថយ​ន្ត​​​បង្ក​​​នោះ​​​ បើករ​​​ត់ទៅ​​​ទិស​​​ខាងជើង​​​ ដល់​​​ចំណុច​​​ភូមិ​​​ចំកា​​​គ​រ ឃុំ​​​ស្វាយចេក ទើប​​​ចត​​​រ​ថយ​ន្ត​​​ចោល រួច​​​គេចខ្លួន​​​បាត់ តែ​​​ត្រូវ​​​សមត្ថកិច្ច​​​តាម​​​រក​​​ឃើញ និង​​​បាន​​​នាំ​​​យក​​​រ​ថយ​ន្ត​​​ បង្ក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​អធិការដ្ឋាន ​​​ន​គ​រ​បាល​​​ស្រុក​​​អូរ​​​ជ្រៅ ដើម្បី​​​បន្ត​​​នីតិ​វិធី​​​។​​​

ចំណែក​​​សព​​​ជន​​​រង​​​គ្រោះ​​​ទាំង​​២​​ ត្រូវ​​​សាច់ញាតិ​​​នាំ​​​យក ​​​ទៅ​​​តម្កល់​​​នៅ​​​វត្ត​​​សាមគ្គី​​​វ័​ន្ត ហៅ​​​ស្នួល​​​ត្រេ​​​ត ដើម្បី​​​ធ្វើបុណ្យ​​​តាម​​​ប្រពៃណី​​៕

អត្ថបទដែលជាប់ទាក់ទង