ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​២​នាក់ ដោយសាររថយន្ត​ធំ​បុក​ជាមួយ​ម៉ូតូ

72

​ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចររថយន្ត​ធំ​បុក​ជាមួយ​ម៉ូតូ បណ្តាលឲ្យស្លាប់​២​នាក់ នៅ​ថ្ងៃអាទិត្យទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧​និង​១០​នាទី លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពាន​ទឹកសាប ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

ករណីនេះ​កើតឡើង រវាង រថយន្ត​ធុន​ធំ ១​គ្រឿង​ម៉ាក DONGFENG ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-0222 សណ្តោង​រ៉ឺម៉ក​ដឹក​ថ្ម អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ ១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ស្លាកលេខ​ តាកែវ​1M-0540 បើកបរ​ដោយ​ឈ្មោះ ស៊ុយ វណ្ណ​នេ​ត ភេទ ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្តតាកែវ មាន​អ្នករួមដំណើរ​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ស្របគ្នា ។

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ២​នាក់​ប្រុស នៅនឹងកន្លែង​កើតហេតុ រួមមាន ៖ ១-​ឈ្មោះ ស៊ុយ វណ្ណ​នេ​ត ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​បាត់។ ​បច្ចុប្បន្ន វត្ថុតាង​រថយន្ត និង ម៉ូតូ សមត្ថកិច្ច​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង