ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ៖ការកែលំស្ថានីយ៏បូមទឹក និងប្រពន្ធ័ប្រឡាយបឹងត្របែក មិនមែនគោបាត់ទើបធ្វើរបងនោះទេ

61

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបេតុងទប់ដី ចាក់ដីពទ្ធ័ជុំវិញអាងស្តុក និងការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក នាព្រឹកថ្ងៃទី២០កក្កដា ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុងទប់ដីពទ្ធ័ជុំវិញអាងស្តុកទឹកនិងស្ដារ ភក់ចេញពីអាង និងប្រឡាយបឹងត្របែកក៏ដូចជាការកែលំអរដាក់ម៉ូទរ័បូមថ្មីដែល មានសមត្ថភាពបូមខ្លាំង គឺយើងគ្រោងធ្វើតាំងពី២ឆ្នាំមុនមកម្លេះដោយបានបញ្ជា ទិញម៉ូទរ័បូមពីប្រទេសអាល្លឺម៉ង់។ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារ ការរាតត្បាតនៃជំងឺកូវីដ.១៩។មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់ តែគោបាត់ទើបធ្វើរបងនោះទេ។

កាលពីព្រឹកថ្ងៃចន្ទ័ ឯ.ឧអភិបាលរួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយ៏បូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយ៏បឹងត្របែក ស្ថានីបឹងទំពន់ ប្រឡាយស្ទឹងមានជ័យជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០កក្កដានេះដែរ ឯ.ឧឃួង ស្រេង បានលើកឡើងថា៖ការស្តារប្រឡាយនៅប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញធ្វើយ៉ាងណា រំដោះទឹកជំនន់ទឹកភ្លៀងចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានជាអតិបរមា ។ដោយឡែកការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែករួមទាំងការ
ស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងត្របែកក៏កំពុងដំណើរការ បានមួយផ្នែករួចហើយអនុវត្តដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬក្នុងអាងស្តុកទឹក។ពាក់ពន្ធ័បញ្ហានេះ ឯ.ឧអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណៈការលើកស្លាកបង្ហាញពីគម្រោង ស្តារអាងស្តុកទឹកនេះដោយដាក់ឲ្យបានច្រើនកន្លែងដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រូតជ្រាបពីច្បាប់ ចំណែកអាជ្ញាធរដែនដីពាក់ពន្ធ័ត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។

ឯ.ឧឃួង ស្រេង ក៏បានជំរុញឲ្យបង្កើតក្រុមការងារចំនួន២គឺទីមួយ ក្រុមការងារបច្ចេកទេស ទី២ ក្រុមការងារដោះស្រាយផលប៉ះពាល់អោយបានរួចរាល់មុននឹងយើងចុះអនុវត្តគំរោងឲ្យិបានឆាប់បំផុត។ យើងមិនទុកអោយមនុស្សប៉ុន្មាននាក់មករារាំងធ្វើឲ្យិស្ទះ ទឹកក្នុងទីក្រុងទាំងមូលបានទេ គឺយើងទទួលយកមិនបានទេ៕

អត្ថបទដែលជាប់ទាក់ទង