កាយវប្បកម្មកម្ពុជា រកបានមេដាយមាសមួយគ្រឿង ពីព្រឹត្តិការណ៍ 54th Asian Bodybuilding and Physique Sports Championship-2022
ភ្នំពេញ៖ «ខ្ញុំលើកពានជូនកម្ពុជាបានហើយ។ ជួបគ្នាឆាប់ៗ មាតុប្រទេសជាទីស្រឡាញ់»។នេះជាសំដីរបស់កីឡាករកាយវប្បកម្មកម្ពុជាឆឹង ណូរ៉ាបន្ទាប់
ពីប្រជែងបានមេដាយមាស ១គ្រឿង ជូនមាតុភូមិ ពីការប្រកួតនៅប្រទេសម៉ាល់ឌីវ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៊ី លើកទី៥៤ ឆ្នាំ២០២២នេះ (54th Asian Bodybuilding and Physique Sports Championship-2022) ។
ឆឹង ណូរ៉ា ធ្លាប់និយាយថា ថា លោកមានក្តីសុបិន្តចង់ឈ្នះមេដាយមាសជូនជាតិ។ ក្រោយឈ្នះមេដាយមាស ពីការប្រកួតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ឆឹង ណូរ៉ា បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook ថា «ខ្ញុំលើកពានជូនកម្ពុជាបានហើយ។ ជួបគ្នាឆាប់ៗ មាតុប្រទេសជាទីស្រឡាញ់»។
គេសរសេរដោយមោទនភាពថា៖«ខ្ញុំមិននឹកស្មានថាបានស្តាប់ភ្លេងជាតិខ្មែររបស់ប្រ
ទេសខ្ញុំ នៅលើឆាកអន្តជាតិសោះ។ សប្បាយចិត្តចុះបងប្អូន!»។
ព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៊ី លើកទី៥៤ឆ្នាំ២០២២ រៀបចំឡើង នៅប្រទេសម៉ាល់ឌីវ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា។ ឆឹង ណូរ៉ា បានឈ្នះមេដាយមាសក្នុងវិញ្ញាសា Men’s Athletic Physique ដោយមេដាយសំរិទ្ធ បានទៅកីឡាករ Syed Faizal Ali និងមេដាយប្រាក់ បានទៅកីឡាករ Mohd Syarul Azman Mahen Abdullah ដែលជាកីឡាករ របស់ម៉ាឡេស៊ី។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ថ្លែង ពីប្រទេសម៉ាល់ឌីវ ឲ្យដឹងថា កីឡាករកាយវប្បកម្មកម្ពុជា ទៅចូលរួមប្រកួត មានចំនួន ២នាក់។ លោកបានកោតសរសើរ ចំពោះ ឆឹង ណូរ៉ា ដែលបានឈ្នះមេដាយមាស ពីការប្រកួតអន្តរជាតិនេះ។
ឆឹងណូរ៉ាបានថ្លែងអំណរគុណដល់លោកគ្រូបង្វឹកដោយចាត់ទុកថាគ្រូបង្វឹកគឺជាឪពុកម្តាយទីពីររបស់លោក។ គេនិយាយថា បើសិនជាគ្មានគ្រូបង្វឹកជួយបណ្ដុះបណ្ដាល បង្ហាត់បង្រៀន និងជួយតម្រង់ផ្លូវ ក៏លោកមិនមានឱកាសឈ្នះដែរ។
សម្តេចពិជ័យសេនាទៀ បាញ់ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអា
គ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអបអរសាទរចំពោះកីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ាចំពោះជ័យជម្នះមួយនេះ។សម្តេចចាត់ទុកថាកីឡាលើកមុខមាត់ប្រទេសជាតិលើ
ឆាកអន្តរជាតិ និងកីឡាជាទូតសន្តិភាព៕