ក្រុមកីឡាសីដក់ និងឈិនឡូន ចេញទៅចូលរួមព្រឹត្តិការណ៍ King Cup World Championshipនៅប្រទេសថៃ
ភ្នំពេញ៖ យប់ម៉ិញនេះ៏ទី២១ ខែកក្កដា) ក្រុមកីឡាសីដក់ និងឈីនឡូនជម្រើសជាតិកម្ពុជាចេញដំណើរទៅប្រទេសថៃដើម្បីចូលរួមប្រកួតជើងឯក King Cup World Championship ដែលនឹងចាប់ផ្តើមពីថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២២។
លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់និងឈីនឡូនកម្ពុជាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺធំកម្រិតពិភពលោកដែលមានប្រទេសចូលរួមមានចន្លោះពី៣៥ទៅ៤០ប្រ
ទេស ហើយ១២ប្រទេសមានវិញ្ញាសាដែលខាងគេបានដាក់មកឲ្យយើងក្នុងនោះមានស្រី៥ ប្រុស៥និងMixចំនួនពីរ។ព្រឹត្តិការណ៍នេះកន្លងមកគេធ្វើរាល់ឆ្នាំប៉ុន្តែដោយសារកូវីដ២ឆ្នាំកន្លងមកគេអត់ធ្វើទេ។
តាមពិតទៅក្រុមកម្ពុជាបានហ្វឹកហាត់ហាត់តាំងពីដើមឆ្នាំ២០២២មកម្ល៉េះដើម្បីត្រៀមសម្រាប់ក្រុមកីឡាសីប៉ាក់តាក្រកម្ពុជាបានហ្វឹកហាត់ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដោយហ្វឹកហាត់៣ពេលក្នុងមួយថ្ងៃ។ ក្នុងនោះដែរ កីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកបានរៀបចំផែនការយ៉ាងច្បាស់លាស់ក្នុងការត្រៀមខ្លួនតាំងពីចប់ស៊ីហ្គេមនៅវៀតណាមមកដល់ពេលនេះ ដើម្បីជាការត្រៀមខ្លួនចូលរួមការប្រកួត King Cup World Championship ២០២២ ។
លោកខេមរាបន្ដថាសម្រាប់គោលដៅគឺយើងចង់ឈ្នះមេដាយត្រឡប់មកប្រទេសយើងវិញជារៀងរាល់ឆ្នាំ។ប៉ុន្តែសម្រាប់លើកនេះអ្វីដែលយើងចង់បានគឺឲ្យពួកគាត់ទទួលយកបទពិសោធន៍ឲ្យបានច្រើនដើម្បីកុំឲ្យភ័យដូចទៅលេងស៊ីហ្គេមនៅវៀតណាមព្រោះស៊ីហ្គេមនៅកម្ពុជាយើងសំខាន់ណាស់ឆ្នាំ២០២៣ខាងមុខ។
បច្ចុប្បន្ននេះក្មេងៗរបស់យើងមានឆន្ទៈខ្ពស់ណាស់។ជាក់ស្ដែងពេលហាត់ចប់តាមកាលកំណត់១ថ្ងៃហាត់៦ម៉ោង ហើយពួកគាត់តែងលួចមកហាត់ដោយខ្លួនឯងបន្ថែមទៀត ដោយមិនខ្លាចនឿយហត់ទេ ហេតុនេះលោកសង្ឃឹមថា ពួកគេនឹងធ្វើបានល្អ។
សម្រាប់ការចេញទៅនេះមានកីឡាករចំនួន១៨ នាក់ និងកីឡាការិនី៨នាក់ ហើយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី៣០ ខែកក្កដា៕