ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីវិតខ្ញុំមានពន្លឺឡើងវិញ ដោយសារលេងកីឡា

141

ភ្នំពេញ៖ពិការភាពតែងតែធ្វើឲ្យមនុស្សអស់សង្ឃឹមនៅក្នុងជីវិតរបស់ខ្លួនតែបើគេចេះច្នៃឬមានអ្នកលើកទឹកចិត្តជួយជម្រុញនោះភាពពិការវាលែងជារឿងដែលសោកសៅសម្រាប់ជីវិតទៀតហើយ ។
ករណីកីឡាជនពិការយ៉យ កុសលមានសេចក្តីសង្ឃឹមក្នុងជីវិតបន្ទាប់ពីបានចូលប្រ
ឡូកក្នុងអាជីពកីឡាវាយកូនឃ្លីលើតុ និងបានចេញទៅប្រកួតលើឆាកអន្តរជាតិជាច្រើនលើក។

កីឡាកររូបនេះបានលេងកីឡាវាយកូនឃ្លីលើតុនៅពេលអាយុប្រហែលជា២០ឆ្នាំដោយសារតែសេចក្តីស្រឡាញ់ និងចង់ឲ្យខ្លួនរឹងមានទាំងផ្លូវកាយ និងផ្លូវចិត្ត។
រយៈពេលប្រមាណ៥ឆ្នាំកន្លងទៅនេះកីឡាបានផ្តល់ឲ្យរូបគេមានសុខភាពល្អរាងកាយរឹងមាំ និងសប្បាយចិត្ត បើប្រៀបធៀបនឹងពេលដែលខ្លួនមិនទាន់បានចូលកីឡា។គេនិយាយថា កីឡាផ្តល់ឲ្យជីវិតខ្ញុំល្អប្រសើរច្រើន។ទី១៖រូបគេមានសុខភាពល្អរឹងមាំជាងកាលមិនទាន់ចូលកីឡា។

ទី២៖រូបគេអាចទទួលបានប្រាក់ចំណូលខ្លះសម្រាប់ចិញ្ចឹមជីវិតព្រោះយើងជាជនពិការពិបាករកការងារណាស់។ទី៣៖កីឡាបានធ្វើឲ្យខ្ញុំបាត់ធុញថប់។ធ្វើឲ្យខ្ញុំមិនសូវពិបាកចិត្តច្រើនដូចមុន។ ពេលក្លាយជាកីឡាករជម្រើសជាតិ មានប្រយោជន៍ដល់សង្គមធ្វើឲ្យគេសប្បាយចិត្ត ហើយក៏មានមោទនភាពខ្លួនឯងជាខ្លាំង។
ក្រោយពីបានជាប់ជាកីលាករជម្រើសជាតិយ៉យ កុសលទទួលបានឱកាសចេញទៅប្រ
កួតនៅក្រៅប្រទេសក្នុងព្រឹត្តិការន៍កីឡាធំៗជាច្រើនជាច្រើនដែលមិននឹកស្មានថាខ្លួនមានឱកាសបែបនេះឡើយ។

គេធ្លាប់បានចេញទៅប្រកួតក្នុងកីឡាយុវជនពិការអាស៊ី (Asian Youth Para Games) នៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧។នៅពេលនោះរូបគេទទួលបានមេដាយសំរឹទ្ធលើ
វិញ្ញាសាឯកត្តជន។ ឆ្នាំ២០១៧ដដែល រូបគេបានទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) នៅប្រទេសម៉ាឡេស៊ី និងឆ្នាំ២០១៨បានចូលរួមប្រកួត កីឡាជនពិការអាស៊ី (Asian Para Games) នៅប្រទេសឥណ្ឌូនេស៊ី។
មុនពេលមានជីវិតរីករាយ និងមោទនភាពចំពោះខ្លួនឯង យ៉យ កុសល ក៏ជួបនឹងបញ្ហាលំបាកជាច្រើនដែលធ្វើឲ្យរូបគេស្ទើរតែបោះបង់ចោលអាជីពកីឡាម្តងម្កាលទៅហើយ។គេនិយាយថា ៖«ពេលហាត់ខ្លាំងមែនទែនពិបាកណាស់ ឈឺចាប់ពេញខ្លួន។ យើងពិការអីចឹង ពេលហាត់ខ្លាំង ឈឺចាប់ខ្លាំង ហើយត្រូវការសម្រាកយូរ។ ដល់ពេលចូលហាត់វិញត្រូវការពេលយូរទៀត។តស៊ូណាស់ពីមុនអត់ទាន់មានប្រាក់ចំណូលផង ធ្វើឲ្យគេទ្រាំលែងចង់បាននិង បាក់ទឹកចិត្ត ម្ដងៗចង់បោះបង់ចោល ។

ដោយមានការជំរុញនិងលើកទឹកចិត្តពីឪពុកម្តាយព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានធ្វើឲ្យរូបគេតស៊ូជម្នះរាល់ការលំបាកគ្រប់បែបយ៉ាងដើម្បីបន្តអាជីពកីឡារហូតដល់សព្វថ្ងៃដែលផ្តល់ឲ្យខ្លួនកាន់តែពេញចិត្តខ្លាំងឡើង។
ឥឡូវនេះដល់ពេលកីឡាករយ៉យ កុសលតំណាងជម្រើសជាតិចេញទៅប្រកួតកីឡា
អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។ រូបគេត្រូវប្រកួតពីរវិញ្ញាសាគឺឯកត្តជន និងវាយគូបុរស។
សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២២នេះ យ៉យ កុសល បានប្រាប់ថា ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីនិងថៃមានកម្រិតសមត្ថភាពខ្ពស់ជាងគេសម្រាប់កីឡាវាយកូនឃ្លីលើតុ ពីព្រោះប្រទេសទាំងពីរនេះតែងតែទទួលបានមេដាយ មាសច្រើន។ ចំណែកប្រទេសផ្សេង មិនលើសខ្វះគ្នាប៉ុន្មានឡើយ។
តាមកម្រិតសមត្ថភាពរបស់យើងសព្វថ្ងៃនេះគឺមិនចាញ់គេប៉ុន្មានទេ។យើងអាចទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។ វិញ្ញាសាដែលសង្ឃឹមច្រើនគឺវាយគូបុរស ពីព្រោះយើងហ្វឹក ហាត់សហការគ្នាបានល្អុ៕

អត្ថបទដែលជាប់ទាក់ទង