ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡារាំកម្ពុជាបើកបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស មុនការប្រកួត SEA GAMES 2023 មកដល់

172

ភ្នំពេញ៖សហព័ន្ធកីឡារាំកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសរបស់ខ្លួនដែលចាប់ផ្ដើមពីថ្ងៃទី២៣ដល់២៧កក្កដា។
លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងលោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាចូលរួមបានប្រកាសពិធីបើកវគ្គនេះក្រោមការឧបត្ថម្ភពីក្រ
សួងអប់រំ យុវជន និងកីឡា ។

វគ្គនេះបើកឡើងដើម្បីបង្កើនគុណភាពដល់មន្ត្រីរបស់ខ្លួនត្រៀមរៀបចំមុនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023លើកទី៣២នៅប្រទេសកម្ពុជាមកដល់ដោយមានសិក្ខាកាម
ចំនួន៣០នាក់មកពីបណ្តាលក្លិបរាំនានាដែលជាសមាជិកសហព័ន្ធ។

លោកជំទាវញ៉ែមមរកតដែលជាប្រធានសហព័ន្ធមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមន្ត្រីឲ្យកាន់តែប្រសើរត្រៀមការប្រកួតជើងឯកថ្នាក់ជាតិនាខែក្រោយនេះជាពិសេសសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។

លោកជំទាវប្រធានសហព័ន្ធបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបង្កើនកម្រិតសមត្ថភាពឲ្យបានល្អប្រសើរ ដើម្បីបង្កើនកម្រិតសក្តានុពលវិស័យកីឡាំរាំកម្ពុជាទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ លោកជំទាវ ញ៉ែម មរកត ក៏ស្នើឲ្យមន្ត្រីកីឡារាំទាំអស់បន្តកិច្ចសហការ សាមគ្គីភាពរួមធ្វើនិងរួមទទួលខុសត្រូវក្នុងដំណើរអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង