កាយសម្ព័ន្ធកម្ពុជា ប្រជែងបានមេដាយ ពីព្រឹត្តិការណ៍ KOREA OPEN AEROBIC COMPETITION BY VIRTUAL
ភ្នំពេញ៖កីឡាកាយសម្ព័ន្ធកម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍ KOREA OPEN AEROBIC COMPETITION BY VIRTUALនោះដណ្ដើមបានមេដាយចំនួន៤គ្រឿងគឺមេដាយប្រាក់២គ្រឿង និង មេដាយសំរិទ្ធ២គ្រឿង ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺថ្ងៃទី២៣និង២៤កក្កដាដោយមានប្រទេសចំនួន២៣ចូលរួម ។
លោកណយផាណាដែលជាអគ្គលេខាធិការសហព័ន្ធបានបានសរសេរនីក្នុងបណ្ដាញសង្គមរបស់លោកដោយថ្លែងអំណរគុណចំពោះការខិតខំរបស់លោកគ្រូអ្នកគ្រូរួមជាមួយកូនៗកីឡាករ កីឡាការិនី ទើបធ្វើឲ្យការប្រកួត KOREA OPEN AEROBIC COMPETITION BY VIRTUAL នៅថ្ងៃទី២៣~២៤ ខែកក្កដា ឆ្នាំ២០២២ ដែលមានការចូលរួមចំនួន២៣ ប្រទេស ក្រុមកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកកម្ពុជាទទួលបានមេដាយប្រាក់២ និងសំរឹទ្ធិ ២
កូនៗត្រូវចាំថាគ្មានក្រៅពីការទទួលយកការពិតទេ ខ្លួនខុសទទួលកំហុស និងសុំទោស នោះជាការទទួលខុសត្រូវ ជាភាពជោគជ័យសម្រាប់កូនៗនាពេលអនាគត ។
លោកអគ្គលេខាធិការបញ្ជាក់ថាក្រុមសំដែងដែលមានគ្នា៥នាក់នោះប្រជែងបានមេដាយប្រាក់មួយគ្រឿង។សមាជិកក្រុមទាំង៥រូបមានជឿន ចាន់បូរី ហាស់ សុខហ៊កីឡាករង៉ែត តុលា កីឡាករត្រន ប៊ុនធឿន និង កីឡាការិនីម៉ូ ស្រីពៅ ។
ចំពោះវិញ្ញាសាសម្ដែង៣នាក់(Trio)ដែលកម្ពុជាដណ្ដើមបានមេដាយប្រាក់មួយគ្រឿង
ដែរនោះមានកីឡាករហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និង កីឡាការិនីម៉ូស្រីពៅ ។
វិញ្ញាសាសម្ដែងគូ(Mixed Pair)ដែលមានកីឡាករហាស់ សុខហ៊ និងកីឡាការិនីម៉ូស្រីពៅ
ដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿង ។វិញ្ញាសាដម្ដែងជាក្រុម៥នាក់ក៏ដណ្ដើមបានមេដាយសំ
រិទ្ធមួយគ្រឿងដែរដែលក្នុងនោះមានកីឡាការិនីឌឹម អ៊នធិតា កីឡាការិនីឈួន សុវណ្ណបញ្ញា
កីឡាការិនីសួស ស្រីពៅ កីឡាការិនីណេម សុខហេង និងកីឡាការិនីស៊ីវ ចន្ថា ។
ចំពោះវិញ្ញាសាសម្ដែងជាឯកត្តជនបុរស នារីមិនបានទទួលមេដាយឡើយ ។ដោយ
ឡែងវិញ្ញាសាជាក្រុម៣នាក់ដែលមានកីឡាករស្រ៊ាន វួចទ្រី កីឡាការិនីឈួន ស្រីនាថនិងកីឡា
ការិនីច្រឹង ចាន់ត្រាបានចំណាត់ថ្នាក់លេខ៤ ។
លោកណយ ផាណាបានចាត់ទុកថានេះជាសមិទ្ធិផលនៃការខិតខំប្រឹងប្រែងរបស់គ្រូ
បង្វឹកគ្រូជំនួយកីឡាករកីឡាការិនីដើម្បីបង្កើននូវសមត្ថភាពចប្បេកទេសស្វែងរកឧត្តមភាពជូនជាតិមាតុភូមិនាឆ្នាំ២០២៣ខាងមុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។
លោកក៏អះអាងដែរថាអ្វីដែលបានទទួលនេះគឺបានដោយការចង្អុលបង្ហាញនិងដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់របស់ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងលោកឧកញ្ញាសុខ ហុងដែលជាអនុប្រធានទើប
ធ្វើឲ្យឆ្នាំ២០២២នេះជាឆ្នាំជោគជ័យនៃកីឡាកាយសម្ព័ន្ធកម្ពុជា។
សូមបញ្ជាកថាកាលស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយកាលពីខែឧសភាកន្លងមកកីឡាកាយសម្ព័ន្ធកម្ពុជាដណ្ដើមបានមេដាយប្រាក់៣គ្រឿងលើវិញ្ញាសាក្រុមទ្រីយ៉ូនិងគូនិងសំរិទ្ធ១លើវិញ្ញាសាឯកត្តជនបុរស ៕