ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ បំភ្លឺជូនសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីថា មានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ លើជនជាតិចិនចំនួន១៣នាក់ នៅក្រុងព្រះសីហនុ

183

 

ព្រះសីហនុ ៖ ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបំភ្លឺជូនសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធនឹងករណីថាមានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិនចំនួន១៣នាក់ នៅក្រុងព្រះសីហនុ។

ជុំវិញបញ្ហានេះ លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ក្រោយការស្រាវជ្រាវ មិនមានករណីបែបនេះកើតឡើងនោះទេ។

សូមស្តាប់ប្រសាសន៍លោក ឃាង ភារម្យ និងលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ …

អត្ថបទដែលជាប់ទាក់ទង