ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក គីម រិទ្ធីជាអភិបាលខេត្តព្រះវិហារ
ភ្នំពេញ : លោក គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ នេះបើយោងតាមព្រះរាជក្រឹត្យ នៅល្ងាចថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2022 ។
ព្រះមហាក្សត្រត្រាស់បង្គាប់ :
មាត្រា១ : តែងតាំងមុខតំណែង លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕