ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្លាប់នារីរងគ្រោះ ដោយសារឧប្បត្តិវហេតុ ឆក់ខ្សែភ្លើង

213

ក្រចេះ៖ ក្រោយពីកម្លាំងនគរបាលជំនាញ កោសល្យវិច្ច័យ សហការជាមួយនិងគ្រូពេទ្យបានធ្វើការពិនិត្យសាកសពនិងពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុយ៉ាងល្អិតល្អន់រួចមកទើបកំណត់បានថា ការស្លាប់នារីរងគ្រោះឈ្មោះ ឃន ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ មានមុខរបរជាអ្នកបកប្រែភាសារចិន គឺពិតជាបានស្លាប់ដោយសារឧប្បត្តិវហេតុឆក់ខ្សែភ្លើងប្រាកដមែន។

នារីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្នុងក្រុមហ៊ុន (សុឹងយន្តគ័ងយិកខូលអិលធីឌី)រ៉ែមាស ចំណុចអូរត្រូន ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ និងបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង